ប្រទេសបារាំងបានរងនូវការធ្វើកូដកម្មទូទាំងប្រទេសជាលើកទីពីរ ជុំវិញការប្រឆាំងនឹងកំណែទម្រង់នៃការផ្តល់ប្រាក់ខែចូលនិវត្តន៍
World

ប្រទេសបារាំងបានរងនូវការធ្វើកូដកម្មទូទាំងប្រទេសជាលើកទីពីរ ជុំវិញការប្រឆាំងនឹងកំណែទម្រង់នៃការផ្តល់ប្រាក់ខែចូលនិវត្តន៍

កូដកម្មទូទាំងប្រទេសជាលើកទីពីរបានរំខានដល់ការផលិតអគ្គិសនី ការដឹកជញ្ជូនសាធារណៈ និងសាលារៀនរបស់បារាំងកាលពីថ្ងៃអង្គារ នៅក្នុងការប្រឆាំងទៅនឹងផែនការរបស់រដ្ឋាភិបាលក្នុងការពន្យារពេលចូលនិវត្តន៍របស់ប្រជាជនបារាំង។ដោយសហជីពដែលបានកំណត់ពេលធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងពេញមួយថ្ងៃ ចង់រក្សាសម្ពាធលើរដ្ឋាភិបាល ហើយសង្ឃឹមថានឹងមានអ្នកទៅចូលរួមច្រើនឡើងវិញដូចថ្ងៃតវ៉ាដំបូងក្នុងថ្ងៃទី 19 ខែ មករា កន្លងទៅនេះ។

ដែលកាលពីថ្ងៃនោះ មនុស្សជាងមួយលាននាក់បានដើរក្បួនប្រឆាំងនឹងការជំរុញអាយុចូលនិវត្តន៍ពី 62 ដល់ 64ឆ្នាំ និងពន្លឿនការពន្យារពេលដែលបានគ្រោងទុកសម្រាប់អាយុដែលមានសិទ្ធិទទួលបានប្រាក់និវត្តន៍ពេញលេញនោះ។ហើយ លោក Luc Farre ដែលជាអគ្គលេខាធិការនៃសហជីព UNSA របស់មន្ត្រីរាជការបាននិយាយថាកំណែទម្រង់នេះគឺមានភាពអយុត្តិធម៌ និងឃោរឃៅ ហើយការបង្កើនអាយុឱ្យចូលនិវត្តន៍នៅអាយុ 64 ឆ្នាំនេះ គឺជាការដើរថយក្រោយនៃសង្គមផងដែរ។

Source: Reuters

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *