វ៉េណេស៊ូអេឡា បានក្លាយជាប្រទេសដែលនាំចេញប្រេងជាសកលដ៏សំខាន់ឡើងវិញ នៅខណៈពេលដែលសហរដ្ឋអាម៉េរិកបានដកទណ្ឌកម្មស្របពេលពិភពលោកមានវិបត្តិថាមពល
Business World

វ៉េណេស៊ូអេឡា បានក្លាយជាប្រទេសដែលនាំចេញប្រេងជាសកលដ៏សំខាន់ឡើងវិញ នៅខណៈពេលដែលសហរដ្ឋអាម៉េរិកបានដកទណ្ឌកម្មស្របពេលពិភពលោកមានវិបត្តិថាមពល

តួអង្គសំខាន់នៃការផ្គត់ផ្គង់ប្រេងបានចូលទីផ្សារថាមពលពិភពលោកឡើងវិញ ដោយសារសហរដ្ឋអាម៉េរិកស្វែងរកប្រភពប្រេងឥន្ធនៈផ្សេងទៀត ចំពេលមានវិបត្តិថាមពលសកល។ គេបានឱ្យដឹងថា វ៉េណេស៊ុយអេឡា ធ្លាប់ផលិតប្រេងច្រើនជាង ៣លានបារ៉ែលជារៀងរាល់ថ្ងៃ កាលពីពីរទសវត្សរ៍មុន មុនពេលអំពើពុករលួយ និងការធ្លាក់ចុះនៃតម្លៃប្រេងបានបំផ្លាញវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះកើតឡើង។

គួររំលឹកដែរថា អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ  បានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ក្នុងឆ្នាំ 2019 ប៉ុន្តែចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក វាបានធ្វើឱ្យមានការផ្លាស់ប្តូរអាទិភាពនយោបាយស្ទើរទាំងតែស្រុង។ដោយ សហរដ្ឋអាម៉េរិកត្រូវបានជំរុញឱ្យពិចារណាឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសផលិតប្រេងដូចជា Venezuela និង Saudi Arabia ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីផងនោះ។

Source: CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *