និស្សិតរុស្ស៊ីម្នាក់ត្រូវជាប់ពន្ធនាគារ បន្ទាប់ពីដាក់ឈ្មោះរ៉ោតទ័រ Wi-Fi ជាមួយពាក្យស្លោកគាំទ្រអ៊ុយក្រែន
Rusia Ukraine War

និស្សិតរុស្ស៊ីម្នាក់ត្រូវជាប់ពន្ធនាគារ បន្ទាប់ពីដាក់ឈ្មោះរ៉ោតទ័រ Wi-Fi ជាមួយពាក្យស្លោកគាំទ្រអ៊ុយក្រែន

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា តុលាការក្រុងមូស្គូបានកាត់ទោសនិស្សិតសាកលវិទ្យាល័យរុស្ស៊ីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ថ្ងៃពីបទដាក់ឈ្មោះរ៉ោតទ័រ Wi-Fi របស់គាត់ជាមួយនឹងពាក្យស្លោកគាំទ្រអ៊ុយក្រែន។

និស្សិតសាកលវិទ្យាល័យម្នាក់នៅទីក្រុងម៉ូស្គូ ដែលកំណត់អត្តសញ្ញាណដោយសារព័ត៌មានរដ្ឋរុស្ស៊ី RIA មានឈ្មោះថា Oleg Tarasov បានប្តូរឈ្មោះបណ្តាញ WIFI របស់គាត់ទៅជា “Slava Ukraine” ដែលបកប្រែជា “Glory to Ukraine” ជាភាសាអង់គ្លេស ដែលបានក្លាយជាពាក្យពេញនិយមអំឡុងពេលសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមបណ្តាញព័ត៌មាន Telegram ឯករាជ្យរបស់រុស្ស៊ី Ostorozhno Novosti។

ការបង្រ្កាបក្រុមអ្នកដែលមិនគាំទ្រសង្រ្គាមនៅក្នុងប្រទេសរុស្ស៊ីបានកើតឡើងជាញឹកញាប់ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានបើកការលុកលុយពេញលេញលើអ៊ុយក្រែន ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *