ក្នុងឆ្នាំ ២០២៣ ពលរដ្ឋកម្ពុជាទូទាត់ប្រាក់ប្រមាណ ៤៩២ ពាន់លានដុល្លារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល
Asia Business

ក្នុងឆ្នាំ ២០២៣ ពលរដ្ឋកម្ពុជាទូទាត់ប្រាក់ប្រមាណ ៤៩២ ពាន់លានដុល្លារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការទូទាត់ប្រព័ន្ធឌីជីថល ឬ E-wallet នៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៤៩២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ប្រហែល ១៦ ដងបើធៀបនឹងផលិតផលក្នុងស្រុកសរុប កើនឡើង ៨០ ភាគរយពី ២៧២,៨ ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ។

ថ្លែងក្នុងពិធីបើកវេទិការរដ្ឋាភិបាលឌីជីថលលើកដំបូងនៅរាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សេវាទូទាត់តាមប្រព័ន្ធឌីជីថលទទួលបានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជំងឺរាតត្បាតកូវីដ១៩។

លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍កាលពីខែមករាថា សេវាទូទាត់ប្រាក់តាមទូរស័ព្ទបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ ការលើកកម្ពស់ការច្នៃប្រឌិត និងការផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។

លោកស្រីបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានពង្រីកឥតឈប់ឈរនូវការតភ្ជាប់ការទូទាត់តាមប្រព័ន្ធឌីជីថលជាមួយប្រទេសក្នុងតំបន់ និងប្រព័ន្ធទូទាត់អន្តរជាតិ ដោយផ្តល់នូវលទ្ធភាពទូទាត់កាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និងអ្នកដំណើរអន្តរជាតិ។

Xinhua 

Leave a Reply

Your email address will not be published. Required fields are marked *