កំណើនសេដ្ឋកិច្ចទីក្រុងវៀងចន្ទន៍ប្រទេសឡាវបានកើនឡើង 4.83% ក្នុងឆ្នាំ 2022
Asia Economic

កំណើនសេដ្ឋកិច្ចទីក្រុងវៀងចន្ទន៍ប្រទេសឡាវបានកើនឡើង 4.83% ក្នុងឆ្នាំ 2022

វិស័យកសិកម្មដែលបង្កើតបាន 13.77% នៃផលិតផលក្នុងស្រុកសរុបដោយមានការកើនឡើង 3.91% បើធៀបនឹងឆ្នាំ 2021 ។ វិស័យឧស្សាហកម្មដែលបង្កើតបាន 49.05% នៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង ដោយមានការកើនឡើង 6.54% ខណៈដែលវិស័យសេវាកម្មដោយមានការកើនឡើង 2.52% ដែលស្មើនឹង 36.36% នៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង ។ អភិបាលក្រុងវៀងចន្ទន៍ លោក Atsaphanthong Siphandone បានរាយការណ៍អំពីកំណើនសេដ្ឋកិច្ចរបស់ទីក្រុងស្របតាមផែនការសេដ្ឋកិច្ចសង្គមឆ្នាំ 2022 នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី 4 នៃសភាប្រជាជនទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃពុធនេះ គាត់ក៏បាននិយាយអំពីផែនការទីក្រុងសម្រាប់ឆ្នាំ 2023 ផងដែរ ។

លោកបាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ទីក្រុងត្រូវបានរងផលប៉ះពាល់ដោយបញ្ហាសកល ដូចជាការរីករាលដាលនៃកូវីដ-19 និងអស្ថិរភាពនយោបាយក្នុងតំបន់ ដែលបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ 6% នៅឆ្នាំ 2021 និងកើនឡើងត្រឹមតែ 3.2% ក្នុងឆ្នាំ 2022 ។ លោកក៏បានលើកឡើងដែរថា ឡាវ ជាពិសេសទីក្រុងវៀងចន្ទន៍ បានបន្តប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជាការលំបាកផ្នែកសេដ្ឋកិច្ចយូរអង្វែង ការធ្លាក់ចុះនៃប្រាក់គីបឡាវ ការរីករាលដាលនៃមេរោគកូវីដ-19 និងការកើនឡើងនៃតម្លៃទំនិញនាំចូលពីប្រទេសជិតខាង ។

ទន្ទឹមនឹងនេះ អតិផរណានៅក្នុងប្រទេសឡាវបានឡើងដល់ 39.27% នៅក្នុងខែធ្នូ ឆ្នាំ 2022 ដែលជាអត្រាខ្ពស់បំផុតប្រចាំឆ្នាំ នេះបើយោងតាមការិយាល័យស្ថិតិឡាវ (LSB)។

Source: Laotiane Time

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *