ម៉ិកស៊ិករឹតបន្តឹងលើការជក់បារីនៅទីសាធារណៈ
Asia World

ម៉ិកស៊ិករឹតបន្តឹងលើការជក់បារីនៅទីសាធារណៈ

ម៉ិកស៊ិកបានសម្រេចដាក់ចូលជាធរមាននូវច្បាប់ប្រឆាំងថ្នាំជក់ដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក ដោយបានអនុម័តការហាមឃាត់ទាំងស្រុងលើការជក់បារីនៅកន្លែងសាធារណៈ ។ ជំហានដែលត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ 2021 ក៏រួមបញ្ចូលការហាមឃាត់លើការផ្សាយពាណិជ្ជកម្មថ្នាំជក់ផងដែរ ។ ប្រទេសអាម៉េរិកឡាទីនមួយចំនួនផ្សេងទៀតក៏បានអនុម័តច្បាប់ដើម្បីធានាថាកន្លែងសាធារណៈគ្មានផ្សែងផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់របស់ប្រទេសម៉ិកស៊ិកត្រូវបានចាត់ទុកថាមានភាពរឹងមាំ និងទូលំទូលាយបំផុតនៅក្នុងទ្វីបអាម៉េរិក ។ វាស្មើនឹងច្បាប់ប្រឆាំងការជក់បារីដ៏តឹងរ៉ឹងបំផុតមួយនៅក្នុងពិភពលោក ។ ច្បាប់ឆ្នាំ 2008 ដែលមានស្រាប់របស់ប្រទេសម៉ិកស៊ិក ដែលបានបង្កើតឡើងដើម្បីលុបបំបាត់ផ្សែងបារីនៅក្នុងបារ ភោជនីយដ្ឋាន និងកន្លែងធ្វើការ ហើយឥឡូវនេះត្រូវបានពង្រីកដល់ការហាមឃាត់ទាំងស្រុងនៅក្នុងកន្លែងសាធារណៈទាំងអស់ ។ នោះរួមមានសួនច្បារ ឆ្នេរ សណ្ឋាគារ ការិយាល័យ និងភោជនីយដ្ឋាន។

វាក៏នឹងមានការហាមឃាត់ទាំងស្រុងលើការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ និងការឧបត្ថម្ភផលិតផលថ្នាំជក់ ដែលមានន័យថា បារីមិនអាចដាក់តាំងនៅក្នុងហាងបានឡើយ។បារី និងបារីអេឡិកត្រូនិច ក៏បានក្លាយជាកម្មវត្ថុនៃការរឹតបន្តឹងថ្មី ជាពិសេសនៅក្នុងអគារតែម្តង ។

Source : BBC

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *