រញ្ជួយដីកម្រិត 6.2 រ៉ិចទ័រ អង្រួនភាគខាងលិចប្រទេសឥណ្ឌូណេស៊ី
Asia Climate

រញ្ជួយដីកម្រិត 6.2 រ៉ិចទ័រ អង្រួនភាគខាងលិចប្រទេសឥណ្ឌូណេស៊ី

គ្រោះរញ្ជួយដីនៅបាតសមុទ្រដ៏ខ្លាំងមួយបានអង្រួនភាគខាងលិចប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃចន្ទ (១៦ មករា)។ ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់និងរបួសនោះទេ ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បាននិយាយថា ការរញ្ជួយដីកម្រិត 6.2 រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ 48 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Singkil ដែលតំបន់ឆ្នេរសមុទ្រក្នុងខេត្ត Aceh ក្នុងជម្រៅ 37 គីឡូម៉ែត្រ។

វាបានកើតឡើងនៅម៉ោងប្រហែល 6:30ព្រឹកម៉ោងក្នុងតំបន់ កាលពីថ្ងៃអាទិត្យ ហើយ USGS បានធ្វើការវាស់វែងដំបូងរបស់វាមានកម្រិត 6.0 រ៉ិចទ័រ ជាមួយនឹងជម្រៅ 48 គីឡូម៉ែត្រ ។ តែទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូណេស៊ី (BMKG) បានដាក់កម្រិត 6.2 រ៉ិចទ័រ ហើយបាននិយាយថាវា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិនោះទេ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ។

Source: CNA

Translated by Chanratanak & Visal Soun

Leave a Reply

Your email address will not be published. Required fields are marked *