ឥណ្ឌូណេស៊ីប្រកាសអាសន្នអំពីហានីភ័យនៃការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះជាច្រើនដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
Asia Climate

ឥណ្ឌូណេស៊ីប្រកាសអាសន្នអំពីហានីភ័យនៃការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះជាច្រើនដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អាជ្ញាធរឥណ្ឌូណេស៊ីបានចេញការប្រកាសអាសន្នអំពីហានីភ័យនៃការកើតមានរលកយក្សស៊ូណាមិនៅថ្ងៃទី ១៨ ខែមេសានេះ បន្ទាប់ពីភ្នំភ្លើង Ruang បានផ្ទុះបញ្ចេញផេះខ្មៅខ្មួលខ្មាញ់កម្ពស់រាប់ពាន់ម៉ែត្រ ខណៈមនុស្សជាង ១១,០០០ នាក់ត្រូវបានបញ្ជាឲ្យចាកចេញពីតំបន់នោះ ។

មជ្ឈមណ្ឌលសម្រាប់គ្រោះមហន្តរាយភ្នំភ្លើង និងភូមិសាស្ត្រឥណ្ឌូណេស៊ីបាននិយាយថា ភ្នំភ្លើង Ruang ដែលស្ថិតលើកោះ Sulawesi បានផ្ទុះយ៉ាងហោចណាស់ចំនួន ៥ ដងក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ។ អាជ្ញាធរបានបង្កើនការប្រកាសអាសន្នភ្នំភ្លើងដល់កម្រិតខ្ពស់បំផុត ។

ឥណ្ឌូណេស៊ី ជាប្រជុំកោះដែលមានប្រជាជន ២៧០ លាននាក់ មានភ្នំភ្លើងសកម្មចំនួន ១២០ ។ ប្រទេសនេះងាយរងគ្រោះនឹងសកម្មភាពភ្នំភ្លើង ព្រោះវាស្ថិតនៅតាមបណ្តោយ ខ្សែក្រវ៉ាត់ភ្នំភ្លើង ។ អាជ្ញាធរបានជំរុញឱ្យភ្ញៀវទេសចរ និងអ្នកផ្សេងទៀតស្នាក់នៅយ៉ាងហោចណាស់រង្វង់ ៦ គីឡូម៉ែត្រពីភ្នំភ្លើង ។

ក្រុមមន្ត្រីព្រួយបារម្ភថាផ្នែកមួយនៃភ្នំភ្លើងអាចដួលរលំចូលទៅក្នុងសមុទ្រ និងបង្កជារលកយក្សស៊ូណាមិដូចការផ្ទុះភ្នំភ្លើងនេះដដែលកាលពីឆ្នាំ ១៨៧១ ។ នៅឆ្នាំ ២០១៨ ការផ្ទុះភ្នំភ្លើង Anak Krakatau របស់ប្រទេសឥណ្ឌូណេស៊ីបានបណ្តាលឱ្យមានរលកយក្សស៊ូណាមិនៅតាមឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រានិងកោះជ្វាបន្ទាប់ពីផ្នែកខ្លះនៃភ្នំបានបាក់ធ្លាក់ចូលទៅក្នុងមហាសមុទ្រដោយបានសម្លាប់មនុស្ស ៤៣០ នាក់ ។

AP

Leave a Reply

Your email address will not be published. Required fields are marked *