កប៉ាល់ទី១ ដែលដឹក​ឧស្ម័នធម្មជាតិរាវពីអាម៉េរិក បានមកដល់ប្រទេសអាល្លឺម៉ង់ហើយ
World

កប៉ាល់ទី១ ដែលដឹក​ឧស្ម័នធម្មជាតិរាវពីអាម៉េរិក បានមកដល់ប្រទេសអាល្លឺម៉ង់ហើយ

ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវលើកដំបូងពីសហរដ្ឋអាម៉េរិកបានមកដល់ប្រទេសអាល្លឺម៉ង់ហើយនៅថ្ងៃអង្គារនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីជួយប្រទេសនេះជំនួសការផ្គត់ផ្គង់ថាមពលដែលខ្លួនបានទទួលពីមុនពីប្រទេសរុស្ស៊ី ។

កប៉ាល់ដឹកប្រេង Maria Energy បានមកដល់កំពង់ផែ Wilhelmshaven នៃសមុទ្រខាងជើង ជាកន្លែងដែលការដឹកជញ្ជូន​ឧស្ម័នធម្មជាតិរាវនឹងត្រូវបានបំប្លែងទៅជាឧស្ម័នវិញនៅឯស្ថានីយអណ្តែតទឹកពិសេសដែលត្រូវបានសម្ពោធកាលពីខែមុនដោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz  ។

អាល្លឺម៉ង់​បាន​ប្រញាប់ប្រញាល់​ស្វែងរកការជំនួស​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ។ គ្រឿងបរិក្ខារនៅកំពង់ផែ Wilhelmshaven គឺជាស្ថានីយមួយក្នុងចំណោមស្ថានីយជាច្រើនដែលត្រូវបានដាក់ឱ្យដំណើរការដើម្បីជួយជៀសវាងការខ្វះខាតការផ្គត់ផ្គង់ថាមពល ។

ប្រទេសអាល្លឺម៉ង់ក៏បានដំណើរការឡើងវិញជាបណ្តោះអាសន្ននូវស្ថានីយថាមពលដែលប្រើដោយប្រេង និងធ្យូងថ្មចាស់ និងបានបន្តអាយុកាលនៃរោងចក្រថាមពលនុយក្លេអ៊ែរចុងក្រោយចំនួនបីរបស់ខ្លួនរហូតដល់ពាក់កណ្តាលខែមេសា ។

ក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថានបាននិយាយថា ពួកគេមានគម្រោងតវ៉ាចំពោះការមកដល់របស់នាវាដឹកប្រេង Maria Energy ដោយលើកហេតុផលថា អាល្លឺម៉ង់មិនគួរនាំចូលឥន្ធនៈហ្វូស៊ីលនោះទេ ​ ។

ប្រភព ៖ AP

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *