Toyota នៅតែការពារតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតលើពិភពលោកក្នុងឆ្នាំ 2022 នេះ
Business

Toyota នៅតែការពារតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតលើពិភពលោកក្នុងឆ្នាំ 2022 នេះ

ក្រុមហ៊ុន Toyota Motor បានលក់រថយន្តអស់ចំនួន 10.5 លានគ្រឿងក្នុងឆ្នាំ 2022 ដោយបានការពារតំណែងរបស់ខ្លួនជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់គ្នា ។ ការលក់ជាសាកលសម្រាប់ក្រុមហ៊ុននេះ រួមមានរថយន្តដឹកទំនិញ Hino Motors ហើយក្រុមហ៊ុនផលិតរថយន្តធុនតូច Daihatsu បានធ្លាក់ចុះ 0.1% ខណៈដែលការលក់នៅក្រៅប្រទេសមានកំណត់ត្រាចំនួន 8.6 លានគ្រឿងបានជួយទូទាត់ការធ្លាក់ចុះ 9.6% នៅក្នុងទីផ្សារក្នុងប្រទេសរបស់ខ្លួនដល់ទៅ 1.9 លានគ្រឿង ។

ចំណែកឯ គូប្រជែងលំដាប់ទីពីរដែលជាក្រុមហ៊ុន Volkswagen Group (VOWG_p.DE)វិញ នៅដើមខែនេះបានរាយការណ៍ពីការលក់ទាបបំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ក្នុងចំណោមរថយន្ត 8.3 លានគ្រឿង ដោយសារការរឹតបន្តឹងលើច្បាប់កូវីដ-19 នៅក្នុងប្រទេសចិន និងសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុននេះមានការធ្លាក់ចុះជាខ្លាំង។

ខណៈពេលដែលឧបសគ្គផ្គត់ផ្គង់ទាក់ទងនឹងបន្ទះឈីបមួយចំនួននៅតែមានសម្រាប់ Toyota ផងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះបាននិយាយថា មានតម្រូវការខ្លាំងនៅអាស៊ី និងមានការបង្កើនសមត្ថភាពផលិតរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពនៅអាស៊ី និងអាម៉េរិកខាងជើងដែលបានជួយជំរុញឱ្យផលិតកម្មជាសកលរបស់វាកើនឡើង 5% នៅឆ្នាំ 2022។ ក្រុមហ៊ុន Toyota ក្នុងខែវិច្ឆិកាឆ្នាំមុននេះ បានកែប្រែការព្យាករណ៍ផលិតកម្មរបស់ខ្លួនសម្រាប់ដើមឆ្នាំនេះរហូតដល់ចុងខែមីនាថា ក្រុមហ៊ុននេះអាចនឹងលក់រថយន្តបាន ពីចន្លោះ 9.2លានគ្រឿងទៅ9.7លានគ្រឿងផងដែរ ។

Source : Reuters

Translated by Soun Visal & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *