Tesla ពន្យារពេលក្នុងការពង្រីករោងចក្រផលិតរថយន្តក្នុងក្រុងសៀងហៃ ក្រោយពេលការស្នើសុំទៅរដ្ឋាភិបាលចិនត្រូវបានបរាជ័យ
Business Economic

Tesla ពន្យារពេលក្នុងការពង្រីករោងចក្រផលិតរថយន្តក្នុងក្រុងសៀងហៃ ក្រោយពេលការស្នើសុំទៅរដ្ឋាភិបាលចិនត្រូវបានបរាជ័យ

Tesla បានដាក់ផែនការដើម្បីសាងសង់រោងចក្រដំឡើងទីពីរនៅឯ Shanghai Gigafactory របស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងការស្នើសុំពីអាជ្ញាធរចិន ហើយវាបានកើតឡើងខណៈពេលមានការធ្លាក់ចុះនៃតម្រូវការរថយន្តអគ្គិសនី ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ដើមឡើយមានគម្រោងបង្កើនសមត្ថភាពរោងចក្រផលិតទ្វេដងដល់ 2 លានគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែប្រភពពីរដែលបានដឹងអំពីបញ្ហានេះបាននិយាយថា Tesla មិនទាន់ទទួលបានការអនុម័តពីអាជ្ញាធរចិនដីគោក ដើម្បីចាប់ផ្តើមសាងសង់នៅឡើយទេ ។ អាជ្ញាធរចិនក៏មិនបានបង្ហាញពីមូលហេតុនៃការមិនអនុញ្ញាតនោះដែរ ។

គួរបញ្ជាក់ដែរថា ដោយសារមន្ត្រីរដ្ឋាភិបាលមួយចំនួនមានការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យដោយសារតែការតភ្ជាប់របស់ក្រុមហ៊ុន Tesla ទៅនឹងអ៊ីនធឺណេតពីលំហ Starlink របស់ Elon Musk ដែលត្រូវបានលើកឡើងថាជាហេតុផលដែលធ្វើឱ្យមានភាពស្ទាក់ស្ទើរពីទីក្រុងប៉េកាំងក្នុងការយល់ព្រមលើការពង្រីកនេះ។

Source: CNA

Translated by Chanratanak and Edited By Visal Soun

Leave a Reply

Your email address will not be published. Required fields are marked *