Lisa សមាជិកក្រុមចម្រៀង Blackpink ក្លាយ​ជាតារាស្រី K-pop ដែលរកចំណូលបានខ្ពស់បំផុតនៅលើ Instagram
Asia Entrepreneur

Lisa សមាជិកក្រុមចម្រៀង Blackpink ក្លាយ​ជាតារាស្រី K-pop ដែលរកចំណូលបានខ្ពស់បំផុតនៅលើ Instagram

តារាចម្រៀងថៃ Lisa នៃក្រុមចម្រៀងនារី K-pop Blackpink អាចរកប្រាក់ជាង ៥៧៥,០០០ ដុល្លារអាម៉េរិក​នៅពេលនាងបង្ហោះរូបម្ដងៗលើ Instagram នឹងក្លាយ​ជាតារាស្រី K-pop ដែលរកចំណូលបានខ្ពស់បំផុតនៅលើ Instagram​ នេះ​បើ​យោង​តាម Instagram Rich List ដែលចេញផ្សាយចុងក្រោយ​បង្អស់ ។

Lisa ដែលបច្ចុប្បន្ន​មានអាយុ ២៦ ឆ្នាំមានអ្នកតាមដានច្រើនជាង ៩៧,២ លាននាក់នៅលើ Instagram ជាប់​ចំណាត់​ថ្នាក់​ទី ២៦ ក្នុង​តារាងហើយនាងក៏រកប្រាក់បានច្រើនជាងមិត្តរួមក្រុមដ៏ទៃទៀរដូចជា Jennie, Rosé និង Jisoo ជាដើម ។​

តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Lee Min-ho ជាប់​ចំណាត់​ថ្នាក់​ទី ៥៥ ដោយ​ទទួល​បាន​ប្រាក់​ចំណូល ២០០,០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ផុស ។ ​ចំណែកតារាស្រី Song Hye-kyo ​ជាប់ចំណាត់ថ្នាក់ទី ៩៣ ជាមួយនឹង ១០០,០០០ ដុល្លារក្នុងមួយផុស ។  ​

តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានឈរនៅលើកំពូលតារាងជាមួយនឹងការរកប្រាក់បាន ៣,២ លានដុល្លារអាម៉េរិកក្នុងមួយផុស ។ កីឡាករវ័យ ៣៨ ឆ្នាំនេះក៏ជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ផងដែរដែលមានអ្នកតាមដានច្រើនជាង ៦០១ លាននាក់។ ចំណាត់​ថ្នាក់​លេខ ២ គឺ​តារា​បាល់ទាត់​​ Lionel Messi ដែល​រកបាន​ប្រាក់ ២,៦ លាន​ដុល្លារ​ក្នុង​មួយ​មុខ​ផុស ។  ​ចំណាត់​ថ្នាក់​លេខ​បី​បាន​ទៅ​លើ​តារា​ចម្រៀងអាម៉េរិក Selena Gomez ដែល​មាន​ប្រាក់​ចំណូល ២,៥៦ លាន​ដុល្លារ​ក្នុង​មួយផុស ។

The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *