កូរ៉េ​ខាង​ជើង​បញ្ជូនយន្ត​ហោះ​ចម្បាំងទៅប្រដេញ​​​យន្តហោះ​ស៊ើបការណ៍​អាម៉េរិកដែល​ចូល​មក​ជិតតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន
Asia

កូរ៉េ​ខាង​ជើង​បញ្ជូនយន្ត​ហោះ​ចម្បាំងទៅប្រដេញ​​​យន្តហោះ​ស៊ើបការណ៍​អាម៉េរិកដែល​ចូល​មក​ជិតតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីយប់ថ្ងៃសុក្រថា យោធារបស់ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងទៅប្រដេញយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាម៉េរិកដែលបានចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ។

អ្នកនាំពាក្យយោធាកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញឈ្មោះនៃអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េបាននិយាយនៅក្នុងរបាយការណ៍ថា ឧប្បត្តិហេតុដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍គឺជា “ការបង្កហេតុខាងយោធាដ៏គ្រោះថ្នាក់ហើយកូរ៉េខាងជើងកំពុងពិចារណាវិធានការដើម្បីទប់ស្កាត់ការលុកលុយនាពេលអនាគត ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅមុនកិច្ចប្រជុំកំពូលនៅថ្ងៃសុក្ររបស់សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ។ សមាជិកសភាកូរ៉េខាងត្បូងមួយរូប ​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលផ្លោងអន្តរទ្វីប ឬធ្វើសកម្មភាពយោធាផ្សេងទៀត ដើម្បីប្រឆាំងនឹងកិច្ចប្រជុំនេះ ។

ប្រធានាធិបតី ចូ បៃដិន នឹងជួបនៅ Camp David ក្នុងរដ្ឋ Maryland ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដោយសង្ឃឹមថានឹងរឹតបន្តឹងទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង និងនៅពេលឥទ្ធិពលក្នុងតំបន់របស់ចិនកំពុងកើនឡើង ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *