តារាចម្រៀងថៃ Lisa នៃក្រុមចម្រៀងនារី K-pop Blackpink អាចរកប្រាក់ជាង ៥៧៥,០០០ ដុល្លារអាម៉េរិកនៅពេលនាងបង្ហោះរូបម្ដងៗលើ Instagram នឹងក្លាយជាតារាស្រី K-pop ដែលរកចំណូលបានខ្ពស់បំផុតនៅលើ Instagram នេះបើយោងតាម Instagram Rich List ដែលចេញផ្សាយចុងក្រោយបង្អស់ ។
Lisa ដែលបច្ចុប្បន្នមានអាយុ ២៦ ឆ្នាំមានអ្នកតាមដានច្រើនជាង ៩៧,២ លាននាក់នៅលើ Instagram ជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងតារាងហើយនាងក៏រកប្រាក់បានច្រើនជាងមិត្តរួមក្រុមដ៏ទៃទៀរដូចជា Jennie, Rosé និង Jisoo ជាដើម ។
តារាសម្ដែងកូរ៉េខាងត្បូង Lee Min-ho ជាប់ចំណាត់ថ្នាក់ទី ៥៥ ដោយទទួលបានប្រាក់ចំណូល ២០០,០០០ ដុល្លារអាមេរិកក្នុងមួយផុស ។ ចំណែកតារាស្រី Song Hye-kyo ជាប់ចំណាត់ថ្នាក់ទី ៩៣ ជាមួយនឹង ១០០,០០០ ដុល្លារក្នុងមួយផុស ។
តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានឈរនៅលើកំពូលតារាងជាមួយនឹងការរកប្រាក់បាន ៣,២ លានដុល្លារអាម៉េរិកក្នុងមួយផុស ។ កីឡាករវ័យ ៣៨ ឆ្នាំនេះក៏ជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ផងដែរដែលមានអ្នកតាមដានច្រើនជាង ៦០១ លាននាក់។ ចំណាត់ថ្នាក់លេខ ២ គឺតារាបាល់ទាត់ Lionel Messi ដែលរកបានប្រាក់ ២,៦ លានដុល្លារក្នុងមួយមុខផុស ។ ចំណាត់ថ្នាក់លេខបីបានទៅលើតារាចម្រៀងអាម៉េរិក Selena Gomez ដែលមានប្រាក់ចំណូល ២,៥៦ លានដុល្លារក្នុងមួយផុស ។
The Straits Times