អាជីវកម្មរបស់ក្រុមហ៊ុន Apple ស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីរលកនៃការឆ្លងកូវីដ-19 នៅក្នុងប្រទេសចិន
Economic

អាជីវកម្មរបស់ក្រុមហ៊ុន Apple ស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងពីរលកនៃការឆ្លងកូវីដ-19 នៅក្នុងប្រទេសចិន

អាជីវកម្មរបស់ Apple ស្ថិតនៅក្រោមការគំរាមកំហែងពីការរីករាលដាលនៃមេរោគឆ្លងនៅក្នុងប្រទេសចិន ដោយអ្នកជំនាញផ្នែកផ្គត់ផ្គង់បានព្រមានអំពីការកើនឡើងហានិភ័យដែលនឹងរំខានដល់ការលក់របស់ iPhone ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកកំពុងប្រឈមមុខនឹងភាពចលាចលជាងមួយខែមកនេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីត-19ក្នុងប្រទេសចិនដែលបានចាប់ផ្តើមនៅក្នុងខែតុលា នៅឯរោងចក្រដំឡើងFoxconn របស់ Apple នៅទីក្រុង Zhengzhou ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជា “iPhone City”។ គួរបញ្ជាក់ផងដែរថា មួយភាគប្រាំនៃប្រាក់ចំណូលរបស់ Apple បានមកពីការលក់នៅក្នុងប្រទេសចិន ខណៈដែលជាង 90 ភាគរយនៃទូរស័ព្ទ iPhone ត្រូវបានធ្វើការដំឡើងនៅទីនោះ។

ផលប៉ះពាល់ចំពោះប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple សម្រាប់ឆ្នាំ 2023 កំពុងតែកើនឡើង ខណៈដែលការព្យាករណ៍បានបង្ហាញថា ប្រជាជនចិនយ៉ាងហោចណាស់ 1 លាននាក់អាចនឹងបាត់បង់ជីវិតដោយសារ ជំងឺកូវីត-19 ក្នុងឆ្នាំ2023ខាងមុខនេះ បន្ទាប់ពីប្រធានាធិបតីលោក Xi Jinping បានសម្រេចដកចេញនូវការរឹតត្បិតនៃជំងឺកូវីត-19 ។ នៅពេលដែលរដ្ឋាភិបាលចិនបានបញ្ឈប់ការរឹតត្បិតនៃជំងឺកូវីត-19  របស់ខ្លួន មហន្តរាយពីជំងឺកូវីត-19ក៏កើតមានជាបន្តបន្ទាប់ ដែលនាំឱ្យ កង្វះកម្មករនៅរោងចក្រគ្រឿងបន្លាស់ ឬរោងចក្រដំឡើងរបស់ Apple នៅទូទាំងប្រទេសកាន់តែកើនឡើង។

ប្រភព ៖ Financial Times

Translate by PANHA PICH

Leave a Reply

Your email address will not be published. Required fields are marked *