យន្តហោះស៊ើបការណ៍របស់អាម៉េរិកបានហោះខិតកាន់តែជិតឆ្នេរសមុទ្ររបស់ប្រទេសចិន នៅឆ្នាំ២០២២នេះ
China

យន្តហោះស៊ើបការណ៍របស់អាម៉េរិកបានហោះខិតកាន់តែជិតឆ្នេរសមុទ្ររបស់ប្រទេសចិន នៅឆ្នាំ២០២២នេះ

ប្រទេសចិនប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការឈ្លបយកការណ៍យ៉ាងជិតក្នុងឆ្នាំ 2022 ជាពិសេសពីសហរដ្ឋអាម៉េរិក ជាមួយនឹងចំនួនជើងហោះហើរជាបន្តបន្ទាប់ដែលធ្វើឡើងនៅជិតឆ្នេរសមុទ្រចិន នេះបើយោងតាមអ្នកវិភាគដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ។

សហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះចម្បាំងដ៏ធំចំនួន 589 គ្រឿងពីខែមករាដល់ខែវិច្ឆិកា ដើម្បីធ្វើការប្រមូលផ្តុំស៊ើបការណ៍​នៅជិតសមុទ្រចិនខាងត្បូងតែម្នាក់ឯង នេះបើយោងតាមទិន្នន័យពីគំនិតផ្តួចផ្តើមស៊ើបអង្កេតស្ថានភាពសមុទ្រចិនខាងត្បូង (SCSPI) ។

ខណៈពេលដែលទិន្នន័យហោះហើរសម្រាប់ខែធ្នូមិនទាន់មាននៅឡើយ សហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះឈ្លបយកការណ៍ដ៏ធំចំនួន 47 គ្រឿងទៅល្បាតក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពីខែធ្នូឆ្នាំមុន នេះបើយោងតាម SCSPI ។

ការហោះហើរឈ្លបយកការណ៍ចុងក្រោយបំផុតបានកើតឡើងកាលពីថ្ងៃពុធ នៅពេលដែល​អាម៉េរិកបានដាក់ពង្រាយ យន្តហោះល្បាតប្រឆាំងនាវាមុជទឹក P-8A Poseidon ចំនួន 3 គ្រឿង យន្តហោះត្រួតពិនិត្យដែនអាកាស E-3G មួយគ្រឿង និងយន្តហោះឈ្លបយកការណ៍ RC-135V មួយគ្រឿងពីមូលដ្ឋានអាកាស Kadena ក្នុងប្រទេសជប៉ុន និងមូលដ្ឋានអាកាស Clark នៅហ្វីលីពីន ដែលបានល្បាតតាមច្រកសមុទ្រតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូង ។

កាលពីថ្ងៃទី 3 ខែមិថុនា យន្តហោះឈ្លបយកការណ៍ដ៏ធំរបស់អាមេរិក RC-135C បានហោះពីលើសមុទ្រចិនខាងកើត ហើយបានមកជិត 90 ម៉ាយពីទីក្រុងសៀងហៃ ប៉ុន្មានថ្ងៃមុនពេលប្រទេសចិនដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួន ដែលរចនា និងសាងសង់ក្នុងស្រុកឈ្មោះថា Fujian នៅឯកន្លែងផលិតកប៉ាល់មួយក្នុង ទីក្រុងភាគខាងកើត ។

នៅឆ្នាំ 2021 យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាម៉េរិកបានធ្វើការហោះហើរស៊ើបការណ៍ជិត 1,200 ដងលើសមុទ្រចិនខាងត្បូង នេះបើយោងតាមរបាយការណ៍របស់ SCSPI នៅក្នុងខែមីនា ។ យន្តហោះចម្បាំងអាម៉េរិកក៏បានល្បាតតំបន់ផ្សេងទៀត រួមទាំងសមុទ្រចិនខាងកើត និងសមុទ្រលឿងផងដែរ ។

យន្តហោះ​ឈ្លបយកការណ៍ដែលកំពុងតែហោះកាន់កៀកនឹងប្រទេសចិនបែបនេះគឺអាចប្រមូល ចាត់ថ្នាក់ និងវិភាគសញ្ញាអេឡិចត្រូម៉ាញេទិចផ្សេងៗក្នុងចម្ងាយជិត 400 គីឡូម៉ែត្រ (250 ម៉ាយ) ដែលត្រួសត្រាយផ្លូវសម្រាប់សកម្មភាពយោធានាពេលអនាគត ។

ប្រភព ៖ South China Morning Post

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *