ឥណ្ឌូណេស៊ីបានឈានជិតការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន BYD និងក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិក Tesla ក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសនេះហើយ
Asia Economic

ឥណ្ឌូណេស៊ីបានឈានជិតការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន BYD និងក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិក Tesla ក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសនេះហើយ

ឥណ្ឌូណេស៊ីកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD Group និងក្រុមហ៊ុនផលិតរថយន្តអាម៉េរិក Tesla ដើម្បីវិនិយោគលើរោងចក្រផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នេះបើតាមរដ្ឋមន្ត្រីជាន់ខ្ពស់គណៈរដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារ។

ឥណ្ឌូណេស៊ីកំពុងជំរុញការវិនិយោគលើរោងចក្រផលិតអាគុយ និងរថយន្តអគ្គិសនីយ៉ាងខ្លាំងក្លានៅក្នុងប្រទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីធនធាននីកែលដ៏សម្បូរបែបរបស់ខ្លួន ។ នៅពេលដែលក្រុមហ៊ុននាំចេញរ៉ែនីកែលដ៏សំខាន់មួយ បានហាមឃាត់ការនាំចេញ ដើម្បីធានាបាននូវវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោកនឹងវិនិយោគនៅទីនេះ ។ BYD Group ដែលជាក្រុមហ៊ុនលេខមួយក្នុងពិភពលោក Tesla លេខពីរព្រមទាំងក្រុមហ៊ុន Hyundai ជាដើម ពួកគេទាំងអស់កំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី»។ រដ្ឋមន្ត្រីសម្របសម្រួលលោក Luhut Pandjaitan បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្ត។ ប៉ុន្តែគាត់មិននិយាយអីឱ្យលម្អិតច្រើនទេ។

Source: CNA

Translated by Chanratanak & Visal Soun

Leave a Reply

Your email address will not be published. Required fields are marked *