សង្រ្គាមបញ្ចុះតម្លៃរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនបានផ្ទុះឡើងហើយ ក្រោយក្រុមហ៊ុនរថយន្តអគ្គិសនីចិនមួយផ្សេងទៀតប្រកាសបញ្ចុះតម្លៃ
Business China

សង្រ្គាមបញ្ចុះតម្លៃរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនបានផ្ទុះឡើងហើយ ក្រោយក្រុមហ៊ុនរថយន្តអគ្គិសនីចិនមួយផ្សេងទៀតប្រកាសបញ្ចុះតម្លៃ

ក្រុមហ៊ុនផលិតរថយន្តចិន Xpeng នៅថ្ងៃអង្គារនេះបានប្រកាសពីការកាត់បន្ថយតម្លៃសម្រាប់ម៉ូដែលមួយចំនួននៅក្នុងការជូនដំណឹងមួយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួន បន្ទាប់ពីមានការបញ្ចុះតម្លៃស្រដៀងគ្នានេះដោយ Tesla ​ និងជំរុញការរំពឹងទុកនៃសង្គ្រាមបញ្ចុះតម្លៃរថយន្តអគ្គិសនីកាន់តែទូលំទូលាយ ។ .

Xpeng បានទម្លាក់តម្លៃ​សម្រាប់រថយន្តអគ្គិសនី P7 ​ដែលលក់ដាច់បំផុតរបស់ខ្លួនមកត្រឹម 209,900 យន់ (31,015 ដុល្លារ) យោងតាមការជូនដំណឹងតម្លៃទាបជាងកម្រិតមុន​12.5%  ។

ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅខេត្តក្វាងទុងនេះក៏បានទម្លាក់តម្លៃសម្រាប់គ្រប់ស៊េរីនៃរថយន្ត P5 sedan និង G3i sport-utility ​ ចន្លោះពី 10% ទៅ 13% នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើតម្លៃ ។

ការប្រកួតប្រជែងកំពុងកើនឡើងនៅក្នុងវិស័យរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសចិនចំពេលមានការព្យាករណ៍សម្រាប់តម្រូវការធ្លាក់ចុះនៅក្នុងត្រីមាសទីមួយ ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បើទោះបីជាពួកគេភាគច្រើននៅតែខាតបង់ក៏ដោយ ការធ្វើដូច្នេះគឺដោយសារស្ថិតនៅក្រោមសម្ពាធក្នុងការកាត់បន្ថយតម្លៃ ដើម្បីរក្សាបរិមាណលក់ ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *