យន្តហោះ​ចម្បាំង​ចិន​៦៨​គ្រឿង នាវាចម្បាំង​១០​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​កោះតៃវ៉ាន់​
China

យន្តហោះ​ចម្បាំង​ចិន​៦៨​គ្រឿង នាវាចម្បាំង​១០​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​កោះតៃវ៉ាន់​

តៃវ៉ាន់បាននិយាយថា ​ចិនបានបញ្ជូនយន្តហោះយោធាចំនួន ៦៨ គ្រឿង និងបានបញ្ជូននាវាកងទ័ពជើងទឹកចំនួន ១០ គ្រឿងទៅកាន់តំបន់ជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងអ្វីដែលហាក់ដូចជាថ្ងៃទី 2 នៃសមយុទ្ធហ្វឹកហ្វឺនយោធាដែលដឹកនាំដោយនាវាដឹកយន្តហោះ Shandong ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន PLA ចំនួន ៦៨ គ្រឿងនិងនាវាចម្បាំងចំនួន ១០ ត្រូវបានរកឃើញនៅជុំវិញកោះតៃវ៉ាន់ ” នៅម៉ោងប្រហែល 6 ព្រឹកថ្ងៃព្រហស្បតិ៍ ​។ ចំនួននេះគឺកើនឡើងយ៉ាងខ្លាំងពីថ្ងៃម្សិលមិញ នៅពេលដែលទីក្រុងតៃប៉ិបាននិយាយថាខ្លួនបានរកឃើញយន្តហោះចម្បាំងចំនួន ៣៥ គ្រឿង។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះ និងនាវាចម្បាំងមួយចំនួនកំពុងធ្វើដំណើរទៅកាន់តំបន់​ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើការហ្វឹកហាត់រួមគ្នាលើសមុទ្រ និងផ្លូវអាកាសជាមួយនាវាផ្ទុកយន្តហោះ Shandong”។ តៃវ៉ាន់បានបញ្ជាក់ថា នាវាផ្ទុកយន្តហោះ​មួយក្នុងចំណោមនាវាផ្ទុកយន្តហោះ​ពីររបស់ចិន កំពុងស្ថិតនៅចម្ងាយប្រហែល ​ ១១១ គីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះនេះ ហើយធ្វើដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងលិច ។

ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវការ​លើ​សមយុទ្ធ​យោធា​ណា​មួយ​ដែល​កំពុង​ធ្វើ​នៅ​ក្នុង​តំបន់​នោះ​ទេ ។ ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីសម្រេចគោលដៅរបស់ខ្លួននោះ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះប្រជាធិបតេយ្យ ក្នុងការប៉ុនប៉ងពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *