កោះតៃវ៉ាន់រងការវាយប្រហារដោយគ្រោះរញ្ជួយដីជាង ២០០លើកក្នុងរយៈពេលតែមួយយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ
China

កោះតៃវ៉ាន់រងការវាយប្រហារដោយគ្រោះរញ្ជួយដីជាង ២០០លើកក្នុងរយៈពេលតែមួយយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ

​គ្រោះរញ្ជួយដីមួយបានវាយប្រហារកោះតៃវ៉ាន់ជាថ្មីកាលពីព្រឹកថ្ងៃអង្គារទី ២៣ មេសានេះ ដែលជាកម្រិតខ្លាំងបំផុតដែលមានកម្រិត ៦.១ រ៉ិចទ័រ នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាម៉េរិក USGS ។

មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅក្នុងការរញ្ជួយដីនេះទេ ទោះបីជាមានការខូចខាតបន្ថែមទៀតដល់អគារខ្ពស់ចំនួនពីរដែលត្រូវបានវាយប្រហារម្ដងរួចមកហើយបន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រដែលបានវាយប្រហារកោះនេះកាលពីដើមខែនេះ ដែលបានសម្លាប់មនុស្ស ១៣ នាក់ និងជាង ១,០០០ នាក់រងរបួស។

យោងតាម USGS ការរញ្ជួយដីកម្រិត ៦,១ រ៉ិចទ័រ កាលពីថ្ងៃអង្គារ មានចំណុចកណ្តាលនៅ ២៨ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Hualien ស្ថិតនៅជម្រៅ ១០,៧ គីឡូម៉ែត្រ។ ក្រៅពីការរញ្ជួយដីនេះមានការរញ្ជួយដីផ្សេងទៀតចំនួនជាង ២០០ដងបានកើតឡើងរាប់ចាប់តាំងពីយប់ថ្ងៃចន្ទ និងដើមថ្ងៃអង្គារដែលមានចាប់ពីរង្វាស់ ៤,៥ ដល់ ៦រ៉ិចទ័រ នៅជិត Hualien ។

សាលារៀន និងការិយាល័យនានាក្នុងទីក្រុង Hualien និងតំបន់ជុំវិញត្រូវបានបញ្ជាឱ្យបិទកាលពីថ្ងៃអង្គារ ខណៈដែលការរញ្ជួយដីរាប់រយនៅតែបន្តវាយប្រហារលើដី និងនៅក្រៅឆ្នេរសមុទ្រក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *