អ៊ុយក្រែនបើកការវាយប្រហារលើតំបន់គ្រីមៀរបំផ្លាញនាវាចម្បាំងរុស្ស៊ី ២គ្រឿង របួសមនុស្ស២៤នាក់​ អំឡុងពេលលោក ពូទីន និងលោក គីម ជុងអ៊ុន ជួបគ្នា
Rusia Ukraine War

អ៊ុយក្រែនបើកការវាយប្រហារលើតំបន់គ្រីមៀរបំផ្លាញនាវាចម្បាំងរុស្ស៊ី ២គ្រឿង របួសមនុស្ស២៤នាក់​ អំឡុងពេលលោក ពូទីន និងលោក គីម ជុងអ៊ុន ជួបគ្នា

អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងផលិតនាវាចម្បាំងរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធនៅតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ីបានធ្វើឱ្យមនុស្ស ២៤ នាក់បានរងរបួស ខូចខាតនាវាពីរដែលកំពុងកំពុងជួសជុល និងបណ្តាលឱ្យមានអគ្គីភ័យនៅរោងចក្រនេះ នេះបើតាមអាជ្ញាធររុស្ស៊ីរាយការណ៍ ។

ការិយាល័យប្រធានាធិបតីបាននិយាយថា ការវាយប្រហារនៅទីក្រុងកំពង់ផែ Sevastopol ដែលបម្រើជាមូលដ្ឋានសំខាន់សម្រាប់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានកើតឡើងនៅពេលដែលការវាយលុករបស់ទីក្រុងម៉ូស្គូបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់បីនាក់ និងរបួស ១៤ នាក់នៅទូទាំងប្រទេសអ៊ុយក្រែន ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានវាយប្រហារលើកន្លែងផលិតកប៉ាល់ Sergo Ordzhonikidze ក្នុងទីក្រុង Sevastopol ដែលរុស្ស៊ីប្រើប្រាស់ជាមូលដ្ឋានជួសជុលសម្រាប់កងនាវាចរសមុទ្រខ្មៅរបស់ខ្លួន ជាមួយនឹងកាំជ្រួច ចំនួន ១០ គ្រឿង និងយានគ្មានមនុស្សបើកចំនួន ៣ គ្រឿង។

អភិបាលក្រុងអូដេសាលោក Oleh Kiper បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនៅភាគខាងត្បូងនៃតំបន់ Odesa របស់អ៊ុយក្រែនបានបំផ្លាញកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ Izmail ចម្ងាយប្រហែល៣៥០ គីឡូម៉ែត្រ ​ពីកំពង់ផែ Sevastopol ហើយបានធ្វើឱ្យមនុស្ស ៧ នាក់រងរបួស បីនាក់ធ្ងន់ធ្ងរ។

​ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលដែលសហរដ្ឋអាម៉េរិកបានព្រមានថាអាចនាំឱ្យមានកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធដល់កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ។ លោក គីម បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរបស់គាត់ចំពោះការប្រយុទ្ធរបស់រុស្ស៊ី ហើយបាននិយាយថា អ្នកទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីធ្វើឱ្យស៊ីជម្រៅនូវ “កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ​ និងសាមគ្គីភាពក្នុងការតស៊ូដើម្បីការពារសិទ្ធិអធិបតេយ្យភាព និងសន្តិសុខ”។

AP

Leave a Reply

Your email address will not be published. Required fields are marked *