ថៃនឹងឲ្យភ្ញៀវទេសចរចិនចូលប្រទេសខ្លួនដោយគ្មានទិដ្ឋាការចាប់ពីថ្ងៃ ២៥ កញ្ញានេះទៅដើម្បីស្ដារសេដ្ឋកិច្ច
Asia Tourism

ថៃនឹងឲ្យភ្ញៀវទេសចរចិនចូលប្រទេសខ្លួនដោយគ្មានទិដ្ឋាការចាប់ពីថ្ងៃ ២៥ កញ្ញានេះទៅដើម្បីស្ដារសេដ្ឋកិច្ច

ភ្ញៀវទេសចរចិននឹងរីករាយនឹងការចូលប្រទេសថៃដោយមិនត្រូវការទិដ្ឋាការចាប់ពីចុងខែកញ្ញា ក្រោមគម្រោងបណ្តោះអាសន្នដែលប្រកាសដោយគណៈរដ្ឋមន្ត្រីដែលទើបបង្កើតថ្មីរបស់ព្រះរាជាណាចក្រថៃកាលពីថ្ងៃពុធ (១៣ កញ្ញា)។

វិស័យទេសចរណ៍ជាវិស័យដ៏សំខាន់របស់ប្រទេសថៃមានស្ទើរតែ ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ប៉ុន្តែបានជួបការលំបាកបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងការផ្លាស់ប្តូរទម្លាប់របស់អ្នកធ្វើដំណើរ ។ ជាពិសេស ភ្ញៀវទេសចរចិន ដែលស្មើនឹងភាគរយដ៏ធំបំផុតនៃអ្នកទេសចររបស់ប្រទេសថៃ ដែលមានប្រមាណ ១១ លាននាក់បានមកទស្សនាប្រទេសក្នុងឆ្នាំ ២០១៩ ។

នៅក្រោមច្បាប់បច្ចុប្បន្ន ពួកគេអាចស្នើសុំទិដ្ឋាការនៅពេលមកដល់ប្រទេសថៃ ប៉ុន្តែត្រូវបង្ហាញប័ណ្ណធានារ៉ាប់រងការធ្វើដំណើរ វិក័យបត្រកក់សណ្ឋាគារ និងប្រាក់លើសពី ២៨០ ដុល្លារអាម៉េរិក សម្រាប់ការស្នាក់នៅអតិបរមា ១៥ ថ្ងៃ។

នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា គម្រោងថ្មីនេះនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំក្រោយ ហើយនឹង “សាកល្បងប្រសិនបើមានផលប៉ះពាល់ណាមួយ (លើសេដ្ឋកិច្ចថៃ)”។

ក្រុមមន្ត្រីបាននិយាយថា ពួកគេបានប៉ាន់ប្រមាណថា គម្រោងនេះអាចនាំមកនូវភ្ញៀវទេសចរសរុបចំនួន ៣០ លាននាក់នៅឆ្នាំនេះ ពោលគឺកើនឡើងពី១១ លាននាក់ក្នុងឆ្នាំ ២០២២ ។

CNA

Leave a Reply

Your email address will not be published. Required fields are marked *