អារ៉ាប៊ីសាអូឌីតនៅតែជាប្រទេសដែលផ្គត់ផ្គង់ប្រេងធំជាងគេរបស់ចិននៅក្នុងឆ្នាំ 2022 ទោះបីជាចិនទិញប្រេងច្រើនពីរុស្ស៊ីក៏ដោយ
Economic Rusia

អារ៉ាប៊ីសាអូឌីតនៅតែជាប្រទេសដែលផ្គត់ផ្គង់ប្រេងធំជាងគេរបស់ចិននៅក្នុងឆ្នាំ 2022 ទោះបីជាចិនទិញប្រេងច្រើនពីរុស្ស៊ីក៏ដោយ

រុស្ស៊ីនៅតែជាប្រភពប្រេងឆៅដ៏ធំទី២របស់ចិននៅក្នុងឆ្នាំ2002 ដែលតាមពីក្រោយអ្នកផ្គត់ផ្គង់ធំបំផុតរបស់គឺអារ៉ាប៊ីសាអូឌីត នៅខណៈពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួនរបស់ចិនបានទិញយកប្រេងក្នុងតម្លៃថោកពីរុស្ស៊ី ស្របពេលដែលប្រទេសលោកខាងលិចបានដកខ្លួនចេញពីរុស្ស៊ីបន្ទាប់ពីមានវិបត្តិអ៊ុយក្រែន។

ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ីបានកើនឡើង 8 ភាគរយក្នុងឆ្នាំ 2022 បើធៀបនឹងឆ្នាំមុនដែលបាននាំចូលដល់ទៅ 86.25 លានតោន ដែលស្មើនឹង 1.72 លានបារ៉ែលក្នុងមួយថ្ងៃ នេះបើតាមទិន្នន័យពីរដ្ឋបាលទូទៅនៃគយរបស់ប្រទេសចិនបានបង្ហាញកាលពីថ្ងៃសុក្រ។

ប្រទេសចិនដែលបានបដិសេធមិនថ្កោលទោសចំពោះការឈ្លានពានអ៊ុយក្រែននោះ បានបង្កើនការទិញប្រេងពីរុស្ស៊ី ព្រមទាំងបានព្រងើយកន្តើយយ៉ាងខ្លាំងចំពោះទណ្ឌកម្មដែលដាក់ដោយប្រទេសលោកខាងលិចលើការដឹកប្រេងឆៅរបស់រុស្ស៊ីតាមជើងសមុទ្រដែលបានអនុម័តកាលពីថ្ងៃទី 5 ខែធ្នូនោះផងដែរ ។

Source : CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *