រុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 នៅជុំវិញទីក្រុងម៉ូស្គូ ចំពេលមានការភ័យខ្លាចថា នឹងមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើទីក្រុងនេះ
Rusia

រុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 នៅជុំវិញទីក្រុងម៉ូស្គូ ចំពេលមានការភ័យខ្លាចថា នឹងមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើទីក្រុងនេះ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយS-400 របស់ខ្លួនជុំវិញទីក្រុងម៉ូស្គូ ដោយលើកឡើងថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រហែលជារំពឹងថានឹងមានការវាយប្រហាររបស់អ៊ុយក្រែនលើរដ្ឋធានីរបស់រុស្ស៊ី ។

S-400 គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពបាញ់ទម្លាក់យន្តហោះ យន្តហោះគ្មានមនុស្សបើក (UAVs) មីស៊ីល និងមីស៊ីលផ្លោង ។ វាគឺជាជំនាន់ទី 4 នៃប្រព័ន្ធមីស៊ីលការពារដែនអាកាស (SAMs) របស់រុស្ស៊ី ដែលត្រូវបានប្រើប្រាស់ដោយប្រទេសចិន ឥណ្ឌា និងតួកគីផងដែរ ។

S-400 អាចបាញ់បានរយៈចម្ងាយដល់ទៅ 400 គីឡូម៉ែត្រ ខណៈដែលរ៉ាដាឃ្លាំមើលរបស់វាមានសមត្ថភាពចាប់សញ្ញានៅចម្ងាយ 600 គីឡូម៉ែត្រ។

ប្រភព ៖​ Eurasian Times

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *