អាម៉េរិកអះអាងថា ទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីជាង ៣០,០០០ នាក់ បានស្លាប់ និងរងរបួសនៅអ៊ុយក្រែន
War

អាម៉េរិកអះអាងថា ទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីជាង ៣០,០០០ នាក់ បានស្លាប់ និងរងរបួសនៅអ៊ុយក្រែន

សហរដ្ឋអាម៉េរិកបានអះអាងថា ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្សីច្រើនជាង ៣០,០០០នាក់ បានស្លាប់ និងរងរបួសចាប់តាំងពីការលុកលុយរបស់ទីក្រុងម៉ូស្គូមកលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ ជាមួយនឹងយុទ្ធជនប្រហែល ៩,០០០ នាក់ក្នុងចំណោមយុទ្ធជនទាំងនោះត្រូវបានសម្លាប់នៅក្នុងសកម្មភាពនេះ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា សហរដ្ឋអាម៉េរិកប៉ាន់ស្មានថា ៩០ ភាគរយនៃយុទ្ធជន Wagner Group ដែលបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ គឺជាអ្នកទោសដែលត្រូវបានកេណ្ឌឲ្យចូលបម្រើកងទ័ព ។

ពាក់កណ្តាលនៃការស្លាប់សរុបក្នុងចំណោមទាហានស៊ីឈ្នួល Wagner បានកើតឡើងចាប់តាំងពីពាក់កណ្តាលខែធ្នូ ខណៈដែលការប្រយុទ្ធគ្នានៅក្នុងទីក្រុង Bakhmut ភាគខាងកើតនៃប្រទេសអ៊ុយក្រែនកាន់តែខ្លាំងក្លា នេះបើយោងតាមការស៊ើបអង្កេតរបស់សហរដ្ឋអាម៉េរិក។

លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា ក្រុមទាហានស៊ីឈ្នួល Wagner នៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើអ្នកទោសដែលត្រូវបានបញ្ជូនទៅធ្វើសង្គ្រាមដោយគ្មានការបណ្តុះបណ្តាល ឬឧបករណ៍យោធាគ្រប់គ្រាន់ ទោះបីជាមានការអត្ថាធិប្បាយថ្មីៗពីម្ចាស់ក្រុមហ៊ុន Wagner លោក Yevgeny Prigozhin ថាគាត់បានឈប់ជ្រើសរើសអ្នកទោសរុស្ស៊ីដើម្បីប្រយុទ្ធនៅអ៊ុយក្រែនក៏ដោយ ។

ប្រភព ៖​​ Al Jazeera

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *