គ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី ៖ មនុស្សពីរនាក់ទៀតត្រូវបានជួយសង្គ្រោះក្រោយស្ថិតក្រោមគំនរបាក់បែករយៈពេល ១១ ថ្ងៃ
World

គ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី ៖ មនុស្សពីរនាក់ទៀតត្រូវបានជួយសង្គ្រោះក្រោយស្ថិតក្រោមគំនរបាក់បែករយៈពេល ១១ ថ្ងៃ

មនុស្សនៅរស់ពីរនាក់ទៀតត្រូវបានគេទាញយកចេញពីគំនរបាក់បែកនៅក្នុងប្រទេសតួកគីកាលពីថ្ងៃសុក្រ ១១ ថ្ងៃបន្ទាប់ពីការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ៤៣,០០០ នាក់នៅក្នុងប្រទេសតួកគី និងស៊ីរី ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី Anadolu បាននិយាយថា Osman Halebiye អាយុ ១៤ ឆ្នាំត្រូវបានជួយសង្គ្រោះពេញមួយយប់នៅក្នុងទីក្រុង Antakya ភាគអាគ្នេយ៍នៃប្រទេសតួកគី ២៦០ ម៉ោងបន្ទាប់ពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារនៅយប់ថ្ងៃទី ៦ ខែកុម្ភៈ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

Mustafa Avci អាយុ ៣៤ ឆ្នាំក៏ត្រូវបានរកឃើញនៅរស់ផងដែរនៅទីក្រុង Antakya ២៦១ ម៉ោងបន្ទាប់ពីការរញ្ជួយដី ។ ឪពុករបស់គាត់ឈ្មោះ Ali Avci បាននិយាយថា “ខ្ញុំបានបាត់បង់ក្តីសង្ឃឹមថា កូនរបស់ខ្ញុំនឹងនៅរស់រានមានជីវិងទាំងស្រុងទៅហើយ ។ នេះគឺជាអព្ភូតហេតុពិតៗ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *