មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា គ្រាប់រ៉ុក្កែតថ្មីមួយដែលនឹងបង្កើនចម្ងាយវាយប្រហាររបស់អ៊ុយក្រែនទ្វេដងនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ជំនួយយោធាចំនួន 2.175 ពាន់លានដុល្លារអាមេរិក។
សព្វាវុធថ្មីនេះមានឈ្មោះថា Ground Launched Small Diameter Bomb (GLSDB) នឹងអនុញ្ញាតឱ្យយោធាអ៊ុយក្រែន ដែលអាចបាញ់ចេញពីប្រព័ន្ធបាញ់រ៉ុក្កែតHIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក ។
Ground Launched Small Diameter Bomb អាចបាញ់ដល់ចម្ងាយ 151 គីឡូម៉ែត្រ នឹងអាចវាយប្រហារខ្សែជួរមុខទាំងអស់របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ក៏ដូចជាផ្នែកមួយនៃគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី ដែលទីក្រុងម៉ូស្គូបានបញ្ចូលក្នុងឆ្នាំ 2014 ។
ប្រភព ៖ Reuters
By Suon Visal