ជប៉ុនចាប់ផ្តើមរឹតបន្តឹងលើនាំចេញម៉ាស៊ីនផលិតឈីប Semiconductor ទៅកាន់ប្រទេសចិនហើយ
Asia Business

ជប៉ុនចាប់ផ្តើមរឹតបន្តឹងលើនាំចេញម៉ាស៊ីនផលិតឈីប Semiconductor ទៅកាន់ប្រទេសចិនហើយ

សារព័ត៌មានក្យូដូបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុននឹងចាប់ផ្តើមរឹតបន្តឹងការនាំចេញឧបករណ៍ផលិតបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិននៅនិទាឃរដូវបន្ទាប់ពីខ្លួនបានធ្វើវិសោធនកម្មច្បាប់ប្តូរប្រាក់បរទេសដើម្បីអនុញ្ញាតឱ្យមានការផ្លាស់ប្តូរនេះ ។ របាយការណ៍នេះបាននិយាយថា បទប្បញ្ញត្តិថ្មីនេះនឹងមិនសំដៅលើប្រទេសចិនជាពិសេសនោះទេនៅក្នុងការអនុម័ត ដើម្បីកាត់បន្ថយហានិភ័យនៃការសងសឹកដោយទីក្រុងប៉េកាំង ប៉ុន្តែរបាយការណ៍បាននិយាយដោយមិនបានប្រាប់ពីកន្លែងដែលខ្លួនទទួលបានព័ត៌មាននោះទេ ។

គួររំលឹកដែរថា ប្រទេសជប៉ុន និងហូឡង់បានយល់ព្រមចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការបញ្ឈប់ការនាំចេញឧបករណ៍ផលិត semiconductor ដែលផលិតដោយក្រុមហ៊ុន Nikon Corp និង ASML Holdings ក្នុងគោលបំណងបញ្ឈប់ប្រទេសចិនដែលកំពុងអភិវឌ្ឍ ជាមួយបន្ទះឈីបកម្រិតខ្ពស់នេះដែលអាច នឹងត្រូវបានប្រើដើម្បីបង្កើនអំណាចយោធារបស់ខ្លួននោះ ។

ប្រភព ៖ RT

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *