សាលារៀនជាច្រើននៅទីក្រុងបាងកកត្រូវបិទទ្វារ ខណៈការបំពុលបរិយាកាសនៅប្រទេសថៃកាន់តែអាក្រក់ទៅៗ
Asia

សាលារៀនជាច្រើននៅទីក្រុងបាងកកត្រូវបិទទ្វារ ខណៈការបំពុលបរិយាកាសនៅប្រទេសថៃកាន់តែអាក្រក់ទៅៗ

យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ការបំពុលខ្យល់កាន់តែអាក្រក់នៅក្នុងប្រទេសថៃបានបង្ខំឱ្យសាលារៀនជាច្រើនក្នុងទីក្រុងបាងកកត្រូវបិទទ្វារ ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ខេត្តចំនួន 43 រួមទាំងរដ្ឋធានីបាងកក និងជាយក្រុងរបស់ខ្លួន នៅតែពោរពេញទៅដោយផ្សែងអ័ព្ទនៅថ្ងៃសុក្រ។

របាយការណ៍បានបន្ថែមថា ភាគល្អិត PM2.5 មានចាប់ពី 54 មីក្រូក្រាម (mcg) ក្នុងខ្យល់មួយម៉ែត្រគូប ដល់ 119 មីក្រូក្រាម mcg ក្នុងខ្យល់មួយម៉ែត្រគូប ដែលបង្ខំឱ្យសាលារៀនជាច្រើនក្នុងទីក្រុងបាងកក និងតំបន់ជុំវិញនោះត្រូវបិទជាបណ្តោះអាសន្ន ។

កម្រិតខ្ពស់នៃភាគល្អិតតូចៗប្រភេទ PM2.5 ដែលមានអង្កត់ផ្ចិតតិចជាង 2.5 មីក្រូម៉ែត្រ បង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ ។ រដ្ឋាភិបាលបានណែនាំប្រជាជនឱ្យពាក់ម៉ាស់មុខនៅខាងក្រៅ ហើយពិចារណាធ្វើការពីផ្ទះនៅថ្ងៃព្រហស្បតិ៍ និងសុក្រ ។

របាយការណ៍បានបន្ថែមថា អនុវិទ្យាល័យ មហាវិទ្យាល័យជូឡាឡុងកនក្នុងសង្កាត់ Pathumwan បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នឹងបិទទ្វារនៅថ្ងៃសុក្រ ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ផ្លូវដង្ហើមមកលើសិស្សរបស់ខ្លួន ។

សាលា Jindabamrung ក្នុងសង្កាត់ Khan Na Yao បានចាត់វិធានការស្រដៀងគ្នានេះ ក្នុងការប្រកាសបិទថ្ងៃសុក្រ និងបើកដំណើរការឡើងវិញនៅថ្ងៃច័ន្ទ នៅលើទំព័រ Facebook របស់ខ្លួន ។ សាលាក្រុងថាវី វឌ្ឍនា បានស្នើឱ្យសាលារៀនចំនួនប្រាំពីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងបាងកកបិទទ្វារដូចគ្នា ។

ប្រភព ៖ The Straits Times

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *