ប្រធានាធិបតីចិនលោក​ ស៊ី ជីនពីង នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់ប្រទេស​រុស្ស៊ី ដើម្បីបង្ហាញការគាំទ្រចំពោះលោក ពូទីន
China Rusia World

ប្រធានាធិបតីចិនលោក​ ស៊ី ជីនពីង នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់ប្រទេស​រុស្ស៊ី ដើម្បីបង្ហាញការគាំទ្រចំពោះលោក ពូទីន

មេដឹកនាំចិនលោក ស៊ី ជីនពីង នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីវាបានឈ្លានពានអ៊ុយក្រែន។

លោក ស៊ី ជីនពីង នឹងស្ថិតនៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនចេញកាលពីរសៀលថ្ងៃសុក្រ ។ វា​នឹងក្លាយ​ជា​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក​ចាប់​តាំង​ពី​លោក​បាន​ឈ្នះ​អាណត្តិ​ទី​បី​ជា​ប្រធានាធិបតី​ចិនកាល​ពី​ដើម​ខែ​នេះ ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីគម្រោងផែនការសន្តិភាពចំនួន ១២ ចំណុចរបស់ប្រទេសចិនដែលបានចេញផ្សាយនាពេលថ្មីៗនេះសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលជាឯកសារដែលត្រូវបានច្រានចោលដោយរដ្ឋាភិបាលលោកខាងលិចភាគច្រើន ។ ​

លោក ស៊ី ជីនពីង និងមេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏មានគម្រោងជួបពិភាក្សាគ្នាតាមខ្សែវីដេអូក្នុងពេលឆាប់ៗនេះនៅក្នុងអ្វីដែលនឹងក្លាយជាការសន្ទនាលើកដំបូងរបស់មេដឹកនាំទាំង២ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី​ នេះបើតាមមន្ត្រីអ៊ុយក្រែនដែលដឹងពីការត្រៀមរៀបចំបាននិយាយ ។

រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ជាមួយសមភាគីអ៊ុយក្រែនរបស់លោក Dmytro Kuleba អំពីទំនាក់ទំនងទ្វេភាគី និងការឈ្លានពានរបស់រុស្ស៊ី ។ ការហៅទូរស័ព្ទដែលអាចកើតមានរវាងលោក ស៊ី ជីនពីង និងលោកប្រធានាធិបតី ចូ បៃដិន ក៏មាននៅលើលទ្ធភាពដែលអាចកើតឡើងផងដែរ ។

​ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *