នាយករដ្ឋមន្ត្រីអូស្ត្រាលីការពារការចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងអ្នករិះគន់
Asia China

នាយករដ្ឋមន្ត្រីអូស្ត្រាលីការពារការចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងអ្នករិះគន់

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍នេះបានការពារផែនការទិញនាវាមុជទឹកដែលមានតម្លៃ (244.06 ពាន់លានដុល្លារ របស់ប្រទេសនេះ រ បន្ទាប់ពីអតីតមេដឹកនាំរបស់ប្រទេសនេះចំនួនពីរនាក់បានរិះគន់កិច្ចព្រមព្រៀងនេះជុំវិញការចំណាយ ភាពស្មុគស្មាញ និងបញ្ហាអធិបតេយ្យភាពដែលអាចកើតមាន ។

ដាក់បង្ហាញនៅថ្ងៃអង្គារនៅក្នុងទីក្រុង San Diego គម្រោង AUKUS ដែលនឹងចំណាយពេលច្រើនទសវត្សរ៍នឹងឃើញប្រទេសអូស្ត្រាលីទិញនាវាមុជទឹកប្រភេទ Virginia របស់សហរដ្ឋអាម៉េរិក មុនពេលផលិត និងប្រតិបត្តិការរួមគ្នារវាងនាវាមុជទឹកប្រភេទ SSN-AUKUS របស់ចក្រភពអង់គ្លេស និងអូស្ត្រាលី ។

បន្ទាប់ពីការរិះគន់ពីលោក Malcolm Turnbull និងលោក Paul Keating អតីតនាយករដ្ឋមន្ត្រីទាំងពីរ លោក Albanese បាននិយាយថា កិច្ចព្រមព្រៀងនេះគឺចាំបាច់សម្រាប់ការកសាងអំណាចយោធារបស់ខ្លួនប្រឆាំងនឹងចិននៅក្នុងតំបន់ ។

លោកបាននិយាយថា “ប្រទេសចិនបានផ្លាស់ប្តូរឥរិយាបថ និងជំហររបស់ខ្លួននៅក្នុងកិច្ចការពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០… នោះជាការពិតនៃបញ្ហានេះ” ។
អ្នកវិភាគមួយចំនួនបានអះអាងថា នាវាមុជទឹកនុយក្លេអ៊ែរគឺល្អជាង ពីព្រោះបច្ចេកវិទ្យាដ៏ខ្ពស់របស់វា និងការបំបាំងកាយរបស់ពួកគេនឹងជួយការពារផ្លូវពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលីពីការឈ្លានពានរបស់ចិន ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *