សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំបន្ទាន់ជាមួយប្រទេសស៊ែប៊ី និងកូសូវ៉ូ ជុំវិញភាពតានតឹងដែលបានកើនឡើងរវាងប្រទេសទាំង២
Politic

សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំបន្ទាន់ជាមួយប្រទេសស៊ែប៊ី និងកូសូវ៉ូ ជុំវិញភាពតានតឹងដែលបានកើនឡើងរវាងប្រទេសទាំង២

សហភាពអឺរ៉ុបនៅថ្ងៃចន្ទនេះនឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic និងនាយករដ្ឋមន្ត្រីកូសូវ៉ូលោក Albin Kurti ដើម្បីពិភាក្សាអំពីការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរ ។

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងធ្វីតធឺកាលពីល្ងាចថ្ងៃអាទិត្យថា “ខ្ញុំកំពុងកោះប្រជុំបន្ទាន់​នៅថ្ងៃស្អែកជាមួយនាយករដ្ឋមន្រ្តីកូសូវ៉ូ និងប្រធានាធិបតីស៊ែប៊ី” ។

ជម្លោះរយៈពេលជិតពីរឆ្នាំជុំវិញបញ្ហាស្លាកលេខបានបង្កឱ្យមានភាពតានតឹងរវាងប្រទេសស៊ែប៊ី និងអតីតខេត្តផ្តាច់ខ្លួនរបស់ខ្លួនដែលបានប្រកាសឯករាជ្យនៅឆ្នាំ 2008 និងជាជម្រករបស់ជនជាតិភាគតិចស៊ែប៊ីនៅភាគខាងជើងដែលគាំទ្រដោយទីក្រុងបែលក្រាដ ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *