យោធាមីយ៉ាន់ម៉ាប្រកាសច្បាប់ស្ដីពីការបោះឆ្នោតថ្មីដ៏តឹងរឹងមួយ មុនការបោះឆ្នោតសភា
Asia Politic

យោធាមីយ៉ាន់ម៉ាប្រកាសច្បាប់ស្ដីពីការបោះឆ្នោតថ្មីដ៏តឹងរឹងមួយ មុនការបោះឆ្នោតសភា

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបោះជំហានដំបូងឆ្ពោះទៅកាន់ការបោះឆ្នោតសភា ប៉ុន្តែវាបានធ្វើឡើងដោយការដាក់ច្បាប់ដ៏តឹងរ៉ឹងលើគណបក្សនយោបាយ ដែលអាចធ្វើឱ្យការបោះឆ្នោតដោយយុត្តិធម៌មានការលំបាកជាខ្លាំង។ហើយប្រទេសនេះត្រូវស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ចាប់តាំងពីរដ្ឋប្រហារក្នុងឆ្នាំ 2021 នៅពេលរបបនេះបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី មក។

ដោយចង់ស្វែងរកការបន្ធូរបន្ថយសម្ពាធពីអន្តរជាតិ មេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងលាំង បាននិយាយថា ការបោះឆ្នោតសភាទំនងជានឹងធ្វើឡើងនៅខែសីហា ឆ្នាំ 2023 ។ ជាជំហានដំបូងក្នុងដំណើរការបោះឆ្នោត យោធាក៏បានចេញច្បាប់មួយចំនួនដែលមានកម្រាស់ 20 ទំព័រ ដែលកំណត់ច្បាប់ដ៏ស្មុគស្មាញ និងតឹងរ៉ឹងសម្រាប់គណបក្សនយោបាយដែលសង្ឃឹមថានឹង ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ។

គួរឱ្យដឹងដែរថា ច្បាប់នេះអាចរារាំងគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ដែលបានឈ្នះការបោះឆ្នោតឆ្នាំ 2020 ដោយភ្លូកទឹកភ្លូកដីនោះ ទោះបីជាការអះអាងរបស់របបយោធាអំពីការក្លែងបន្លំអ្នកបោះឆ្នោតត្រូវបានច្រានចោលដោយអ្នកសង្កេតការណ៍អន្តរជាតិក៏ដោយ។ ហើយគណបក្សមួយនេះអាចនឹងត្រូវរំលាយ ប្រសិនបើវាត្រូវបានប្រកាសថាខុសច្បាប់ ឬត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយអង្គការភេរវករ យោងតាមច្បាប់ថ្មីនេះ ។

Source: Bangkok Post

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *