ការរៀបចំការបោះឆ្នោតរបស់របបយោធាមីយ៉ាន់ម៉ាត្រូវបានគេភ័យខ្លាចថាអាចនឹងមានការបង្ហូរឈាមកាន់តែកើនឡើង
Asia Politic

ការរៀបចំការបោះឆ្នោតរបស់របបយោធាមីយ៉ាន់ម៉ាត្រូវបានគេភ័យខ្លាចថាអាចនឹងមានការបង្ហូរឈាមកាន់តែកើនឡើង

ពីរឆ្នាំបន្ទាប់ពីការធ្វើរដ្ឋប្រហារបានបំបាត់ការពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលខ្លីរបស់ប្រទេសមីយ៉ាន់ម៉ាមក នៅពេលនេះ របបយោធារបស់ប្រទេសនេះកំពុងរៀបចំផែនការបោះឆ្នោត ដែលអ្នកវិភាគព្រមានថាអាចបង្កឱ្យមានការបង្ហូរឈាមបន្ថែមទៀត ខណៈដែលការប្រឆាំងទៅនឹងការគ្រប់គ្រងរបបយោធាបានផ្ទុះឡើងជាខ្លាំង។

រីឯក្រុមអ្នកសង្កេតការណ៍ក៏និយាយផងដែរថា ការបោះឆ្នោតដែលបានគ្រោងទុកមិនអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ទេក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដោយអ្នកវិភាគម្នាក់បានចាត់ទុកវាថាគ្រាន់តែជា ការអនុវត្តក្នុងគោលបំណងបង្ហាញពីភាពត្រឹមត្រូវនៃការកាន់អំណាចរបស់របបយោធាប៉ុណ្ណោះ។

គួររំលឹកដែរថា ការចោទប្រកាន់ពីការក្លែងបន្លំអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ 2020 របស់លោកស្រី អ៊ុងសាន ស៊ូជី នោះគ្រាន់តែជាលេសរបស់កងទ័ពសម្រាប់ការដណ្តើមអំណាចនៅថ្ងៃទី 1 ខែកុម្ភៈឆ្នាំ 2021 នោះទេ។ដោយ ទោះបីជាមិនមានការអះអាងច្បាស់លាស់ក៏ដោយ ក៏មេទ័ពរូបនេះបានចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលកំពូលផ្សេងទៀតនៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់នៅមុនថ្ងៃរះដែរ។ជាមួយនឹងក្រុមប្រឆាំងនយោបាយត្រូវបានចាប់រង្គាលផង ហើយរបបយោធាត្រូវបានទទួលការគាំទ្រយ៉ាងស្និទ្ធស្នាលពីសម្ពន្ធមិត្តជិតស្និទ្ធរុស្ស៊ី និងចិនផង របបយោធានេះត្រូវបានគេរំពឹងថានឹងរៀបចំការបោះឆ្នោតថ្មីមួយនៅចុងឆ្នាំនេះ -មិនលើសពីខែសីហានេះទេ នេះបើយោងតាមការលើកឡើងរបស់រដ្ឋធម្មនុញ្ញ។

Source : CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *