ប៉េរូបានចាប់បាតុករជាង200នាក់នៅក្នុងទីក្រុងLima ហើយព្រមទាំងបញ្ជាឱ្យបិទតំបន់ Macchu Pichhu ទៀតផង
Politic World

ប៉េរូបានចាប់បាតុករជាង200នាក់នៅក្នុងទីក្រុងLima ហើយព្រមទាំងបញ្ជាឱ្យបិទតំបន់ Macchu Pichhu ទៀតផង

ប៉ូលីសប៉េរូបានចាប់ខ្លួនមនុស្សជាង 200 នាក់ដែលត្រូវបានចោទប្រកាន់ថាបានចូលដោយខុសច្បាប់នៅក្នុងបរិវេណនៃសកលវិទ្យាល័យដ៏សំខាន់មួយរបស់ទីក្រុង Lima ខណៈដែលអាជ្ញាធរនៅក្នុងទីក្រុង Cusco បានបិទទីក្រុង Incan នៃតំបន់ Machu Picchu និងផ្លូវ Inca ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏សាហាវបានរីករាលដាលទូទាំងប្រទេស។

ប្រជាជនប៉េរូរាប់សិបនាក់បានរងរបួស បន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងម្តងទៀតកាលពីថ្ងៃសុក្រ ខណៈដែលប៉ូលីសបានប៉ះទង្គិចជាមួយក្រុមបាតុករ ដោយកងកម្លាំងសន្តិសុខក្នុងទីក្រុង Lima បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបណ្តេញបាតុករដែលគប់ដបកែវ និងដុំថ្ម ខណៈដែលភ្លើងបានឆេះនៅពេញតាមដងផ្លូវរបស់ទីក្រុងនេះ។

មនុស្សប្រហែល 46 នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារយៈពេលជាច្រើនសប្តាហ៍ និងប្រាំបួននាក់ផ្សេងទៀតបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាក់ទងនឹងរបាំងដែលបានបង្កើតឡើងចំពេលមានការតវ៉ា។លោក Alfonso Barrenechea ជាមួយនឹងផ្នែកការពារឧក្រិដ្ឋកម្មនៃការិយាល័យរដ្ឋអាជ្ញាបានប្រាប់វិទ្យុក្នុងស្រុក RPP ថាប៉ូលិសបានចាប់មនុស្សប្រមាណ 205នាក់នៅក្នុងបរិវេណ Universidad Nacional de San Marcos ដោយបានចោទពីបទរំលោភបំពានខុសច្បាប់នៅក្នុងបរិវេណសាកលវិទ្យាល័យ និងពីបទលួចទំនិញអេឡិចត្រូនិកនៅក្នុងនោះ។

Source: Reuter

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *