កូរ៉េខាងជើង ថ្កោលទោសសហរដ្ឋអាម៉េរិក ចំពោះការបញ្ជូនរថក្រោះ ដល់អ៊ុយក្រែន
Politic World

កូរ៉េខាងជើង ថ្កោលទោសសហរដ្ឋអាម៉េរិក ចំពោះការបញ្ជូនរថក្រោះ ដល់អ៊ុយក្រែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍ (ថ្ងៃទី 28 ខែមករា) បានបរិហារការសន្យារបស់សហរដ្ឋអាម៉េរិកចំពោះរថក្រោះប្រយុទ្ធចំពោះអ៊ុយក្រែន ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងឆ្លងកាត់ខ្សែបន្ទាត់ក្រហមបន្ថែមទៀតហើយ ដើម្បីឈ្នះអនុត្តរភាពដោយសង្គ្រាមប្រូកស៊ីនេះ។ដោយ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គឺលោកស្រី Kim Yo Jong បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយ KCNA ដោយនិយាយថាកូរ៉េខាងជើងនឹង ឈរនៅក្នុងលេណដ្ឋានដូចគ្នាជាមួយនឹងរុស្ស៊ីក្នុងការប្រឆាំងនឹងសហរដ្ឋអាម៉េរិកដែរ។

គួរបញ្ជាក់ដែរថា  នៅសប្តាហ៍នេះសហរដ្ឋអាម៉េរិកបាននិយាយថា ខ្លួននឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវរថក្រោះប្រយុទ្ធទំនើបបំផុតចំនួន ៣១ គ្រឿង បន្ទាប់ពីប្រទេសអាឡឺម៉ង់បានប្រកាសនូវការព្រមព្រៀងស្រដៀងគ្នានេះ។ដែលការធ្វើបែបនេះគឺបានលុបចោលបម្រាមមួយនៅក្នុងការគាំទ្ររបស់លោកខាងលិចសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដោយការសន្យាផ្តល់អាវុធដែលមានគោលបំណងវាយលុកជាចម្បង។

លោកស្រី Kim Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសហរដ្ឋអាម៉េរិកដែលបង្កើនស្ថានភាពសង្រ្គាមដោយការផ្តល់ឱ្យអ៊ុយក្រែននូវផ្នែកសំខាន់នៃយោធាសម្រាប់ការវាយលុកតាមផ្លូវដី” ។ហើយសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសលោកខាងលិច “គ្មានសិទ្ធិ ឬយុត្តិកម្មក្នុងការបង្កាច់បង្ខូចរដ្ឋអធិបតេយ្យនៃការអនុវត្តសិទ្ធិការពារខ្លួននោះទេ។

Source: CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *