រុស្ស៊ីនឹងលក់ប្រេងឆៅដែលបញ្ចុះតម្លៃថោកៗឲ្យទៅឲ្យប៉ាគីស្ថាន
Rusia

រុស្ស៊ីនឹងលក់ប្រេងឆៅដែលបញ្ចុះតម្លៃថោកៗឲ្យទៅឲ្យប៉ាគីស្ថាន

រុស្ស៊ីនឹងលក់ប្រេងឆៅទៅអោយប៉ាគីស្ថានក្នុងតម្លៃថោក នេះបើតាមសម្តីរដ្ឋមន្ត្រីឧស្សាហកម្មប្រេងបានមានប្រសាសន៍ដែលបានលើកឡើងនៅថ្ងៃចន្ទ ប៉ុន្មានថ្ងៃក្រោយពេលលោកបានដឹកនាំក្រុមកាងាររដ្ឋាភិបាលទៅទីក្រុងម៉ូស្គូ ដើម្បីចរចារកិច្ចព្រមព្រៀងនេះ ។ រុស្ស៊ីនឹងលក់ប្រេងសាំងនិងម៉ាស៊ូតក្នុងតម្លៃថោកឲ្យទៅប៉ាគីស្ថាន នេះ បើតាមរដ្ឋមន្ត្រីឧស្សាហកម្មប្រេងលោក Musaddiq Malikបានលើកឡើងនៅក្នុងទីក្រុង Islamabad ។

គាត់មិនបានបញ្ជាក់ពីតម្លៃដែលរុស្ស៊ីបានបញ្ចុះឬ និយាយថាការនាំចូលនឹងមានតម្លៃ ៦០ដុល្លារក្នុង១ប៉ារ៉ែលដូចទៅនឹងការទម្លាក់ថ្លៃរបស់សហភាពអឺរ៉ុបដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ីកាលពីប៉ុន្មានសប្តាហ៍នេះនោះទេ ។ ប៉ុន្តែទីក្រុងម៉ូស្គូបាននិយាយថាពួកគេនឹងមិនលក់ប្រេងទៅកាន់ប្រទេសណាដែលទម្លាក់ថ្លៃប្រេងរបស់ខ្លួននោះទេ ហើយក៏មិនមានមតិអ្វីពីរដ្ឋមន្រ្ដីក្រសួងថាមពលលើការបញ្ចុះតម្លៃប្រេងអោយប៉ាគីស្ថានផងដែរ ។

ប្រភព ៖​

The Time Of India

Leave a Reply

Your email address will not be published. Required fields are marked *