ប្រជាជនរុស្ស៊ីចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីអណត្តិថ្មី ខណៈលោក ពូទីននឹងឈ្នះឆ្នោតដោយឥតសង្ស័យ
Rusia

ប្រជាជនរុស្ស៊ីចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីអណត្តិថ្មី ខណៈលោក ពូទីននឹងឈ្នះឆ្នោតដោយឥតសង្ស័យ

​ជនជាតិរុស្ស៊ីបានធ្វើដំណើរទៅបោះឆ្នោត​កាលពីថ្ងៃសុក្រសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរយៈពេលបីថ្ងៃ ដែលប្រាកដណាស់ថា លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន នឹងបន្តការគ្រប់គ្រង​ប្រាំមួយឆ្នាំបន្ថែមទៀត បន្ទាប់ពីលោកបានរារាំងមិនឲ្យមានសំឡេងប្រឆាំង​ ។

 

ប្រជាជនរុស្ស៊ីនឹងបោះឆ្នោតពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅឯការិយាល័យបោះឆ្នោតទូទាំងតំបន់​ចំនួន ១១ ​ ក៏ដូចជានៅក្នុងតំបន់ដែលត្រូវបានបញ្ចូលពីអ៊ុយក្រែនផងដែ រ។ ការិយាល័យបោះឆ្នោតដំបូងបានបើកនៅក្នុងតំបន់ភាគខាងកើតបំផុតរបស់រុស្ស៊ីគឺ Chukotka និង Kamchatka នៅម៉ោង ៨ ព្រឹកម៉ោងក្នុងស្រុក ។

 

​​លោក​ពូទីន​អាយុ ៧១ ឆ្នាំ​កំពុង​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី ៥ របស់​លោក​ដែល​ស្ទើរតែ​គ្មាន​ការ​ប្រកួតប្រជែង ខណៈគូប្រជែងនយោបាយរបស់គាត់គឺ Alexei Navalny ​បានស្លាប់នាពេលថ្មីៗនេះ។ បេក្ខជនបីនាក់ផ្សេងទៀតនៅលើសន្លឹកឆ្នោតគឺជាអ្នកនយោបាយដែលមានឋានៈទាបមកពីគណបក្សប្រឆាំងជាខ្សែររយៈរបស់វិមានក្រឹមឡាំង ។

 

AP

Leave a Reply

Your email address will not be published. Required fields are marked *