លោក ពូទីន ឈ្នះការបោះឆ្នោតនៅរុស្ស៊ីភ្លូកទឹកភ្លូកដី ក្រោយបង្ក្រាបសំឡេងប្រឆាំងខ្ទេចគ្មានសល់
Rusia

លោក ពូទីន ឈ្នះការបោះឆ្នោតនៅរុស្ស៊ីភ្លូកទឹកភ្លូកដី ក្រោយបង្ក្រាបសំឡេងប្រឆាំងខ្ទេចគ្មានសល់

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី​ នៅក្នុងការបោះឆ្នោតរបស់រុស្ស៊ីដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយបានពង្រឹងការក្តាប់អំណាចយ៉ាងណែនរួចទៅហើយនៅក្នុងជ័យជម្នះដែលគាត់បាននិយាយថា ទីក្រុងម៉ូស្គូបានធ្វើត្រឹមត្រូវក្នុងការក្រោកឈរឡើងប្រឆាំងចំពោះលោកខាងលិច ហើយបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែន។

 

លោក ពូទីន ដែលជាអតីតវរសេនីយ៍ទោ KGB ដែលបានឡើងកាន់អំណាចដំបូងក្នុងឆ្នាំ ១៩៩៩ បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលនេះគួរតែផ្ញើសារទៅកាន់លោកខាងលិចថា មេដឹកនាំរបស់ខ្លួននឹងត្រូវគិតគូរជាមួយរុស្ស៊ីដែលមានភាពក្លាហាន មិនថានៅក្នុងសង្រ្គាម ឬសន្តិភាពសម្រាប់ជាច្រើនឆ្នាំខាងមុខទៀត ។

 

លទ្ធផលនេះមានន័យថា លោក ពូទីន ​ នឹងកាន់អំណាចយូរបំផុតនៅរុស្ស៊ីវ៉ាដាច់មេដឹកនាំផ្ដាច់ការលោក Josef Stalin ​ ។

 

យោងតាមលទ្ធផលបោះឆ្នោត បានឱ្យដឹងថា លោក ពូទីន បានទទួលសំឡេងគាំទ្រ ៨៧,៨% ដែលជាលទ្ធផលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀតរបស់រុស្ស៊ី ។ សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត​បាន​និយាយ​ថា ការ​បោះឆ្នោត​នេះ​មិន​សេរី ឬ​យុត្តិធម៌​ទេ ដោយសារ​តែ​ការ​ចាប់​ដាក់​គុក​អ្នក​ប្រឆាំង​នយោបាយ និង​ការ​ចាប់​ពិរុទ្ធ​ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *