យ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់ និង១៥៥នាក់រងរបួសក្នុងការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែលលើហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយស្បៀងអាហារ
War

យ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់ និង១៥៥នាក់រងរបួសក្នុងការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែលលើហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយស្បៀងអាហារ

ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និង១៥៥នាក់រងរបួសដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលលើហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រជាជនប៉ាឡេស្ទីន កាន់តែប្រឈមមុខនឹងអំពើហិង្សាដ៏ឃោរឃៅក្នុងការស្វែងរកអាហាររបស់ពួកគេ ។

យោធាអ៊ីស្រាអែលបានបដិសេធថាមិនបាននៅពីក្រោយការវាយប្រហារនោះទេ ហើយបាននិយាយថាខ្លួនកំពុងវាយតម្លៃ និងស៊ើបអង្គេតលើឧប្បត្តិហេតុនោះ ។

យោងតាមលោក Mohammad Ghrab វេជ្ជបណ្ឌិតនៅអង្គភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Al Shifa បានឱ្យដឹងថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលអ្នកស្លាប់ និងរបួសនៅតែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មុននេះ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មនុស្សរាប់សិបនាក់បានស្លាប់ ។ វីដេអូឃ្លីបពីទិដ្ឋភាពភ្លាមៗនៃកន្លែងកើតហេតុដែលថតដោយសាក្សីឃើញផ្ទាល់ភ្នែកបានបង្ហាញសាកសពជាច្រើនដែលមានរបួសស្នាមរបួសក៏ដូចជាថ្លុកឈាមនៅលើផ្លូវដែលប្រឡាក់ដោយកម្ទេចថ្ម និងធូលី ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *