ក្រុមហ៊ុនយក្សរបស់ជប៉ុន Nissan និង Honda ត្រៀមសហការគ្នាផលិតរថយន្តអគ្គិសនីប្រជែងនឹងភាពលេចធ្លោរបស់រថយន្តអគ្គិសនីចិន
Asia Business China

ក្រុមហ៊ុនយក្សរបស់ជប៉ុន Nissan និង Honda ត្រៀមសហការគ្នាផលិតរថយន្តអគ្គិសនីប្រជែងនឹងភាពលេចធ្លោរបស់រថយន្តអគ្គិសនីចិន

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Nissan និង Honda បានព្រមព្រៀងគ្នាក្នុងការសិក្សាពីលទ្ធភាពនៃភាពជាដៃគូដែលផ្តោតលើការផលិតរថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនចង់ប្រជែងនឹងភាពលេចធ្លោនៃក្រុមហ៊ុនផលិតរថយន្តរបស់ចិនក្នុងវិស័យនេះ ។

ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុនទាំង២បាននិយាយកាលពីថ្ងៃសុក្រថា ភាពជាដៃគូដ៏មានសក្តានុពលរបស់ក្រុមហ៊ុន Nissan និង Honda នឹងផ្តោតលើអភិវឌ្ឍបច្ចេកវិទ្យាដែលជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន និងគ្មានការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ការសិក្សានឹងរួមបញ្ចូលទាំងសមាសធាតុដែលទាក់ទងនឹងរថយន្តអគ្គិសនី និងកម្មវិធីរថយន្តអគ្គិសនី។

ទាំង Nissan និង Honda បានតស៊ូដើម្បីតាមឲ្យទាន់គូប្រជែងរថយន្តអគ្គិសនី របស់ចិននៅក្នុងទីផ្សារក្នុងស្រុករបស់ពួកគេ ដែលជាក្រុមហ៊ុនធំជាងគេលើពិភពលោក ។

ក្រុមហ៊ុនផលិតរថយន្តចិនបច្ចុប្បន្នកំពុងគ្រប់គ្រងចំនួនជាង ៥០ ភាគរយនៃទីផ្សារពិភពលោកសម្រាប់រថយន្តអគ្គិសនី ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *