រ៉ុក្កែត Starship របស់ SpaceX ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការហោះហើរសាកល្បងលើកទី៣ ប៉ុន្តែបានបាត់បង់ទំនាក់ទំនងនៅពេលត្រលប់មកផែនដីវិញ
Technology USA

រ៉ុក្កែត Starship របស់ SpaceX ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការហោះហើរសាកល្បងលើកទី៣ ប៉ុន្តែបានបាត់បង់ទំនាក់ទំនងនៅពេលត្រលប់មកផែនដីវិញ

រ៉ុក្កែត Starship ត្រូវបានបាញ់បង្ហោះនៅក្នុងការហោះហើរសាកល្បងលើកទីបីរបស់ខ្លួនពីទីតាំងបាញ់ Starbase ក្នុងទីក្រុង Boca Chica រដ្ឋតិចសាស់ ហើយសម្រេចបាននូវព្រឹត្ដិការណ៍ជាច្រើននៅព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលដែលបានដាច់់ទំនាក់ទំនង ។

ប្រព័ន្ធរ៉ុក្កែតអវកាសបានឆ្លងកាត់ការធ្វើតេស្តហោះហើររួមបញ្ចូលគ្នាជិតមួយម៉ោង ដោយបានបញ្ចប់ដំណាក់សំខាន់ៗជាច្រើន ។ យានអវកាសនេះត្រូវបានគេរំពឹងថានឹងធ្លាក់ក្នុងមហាសមុទ្រឥណ្ឌានៅពេលបញ្ចប់ការហោះហើរ ។ ប៉ុន្តែនៅពេលយាន Starship ហោះចូលមកបរិយាកាសផែនដីកម្ពស់ប្រមាណ ៦៥គីឡូម៉ែត្រ ក្រុមការងារបានបាត់បង់ទំនាក់ទំនងផ្នែកសំខាន់ពីរក្នុងពេលតែមួយគឺទំនាក់ទំនងរបស់រ៉ុក្កែតជាមួយសេវាអ៊ីនធឺណិត Starlink និងជាមួយប្រព័ន្ធតាមដាន និងបញ្ជូនទិន្នន័យផ្កាយរណប ។

SpaceX ក៏មិនដែលមានបំណងចង់យក Starship មកវិញដែរ បន្ទាប់ពីការធ្វើតេស្តហោះហើរនេះ។ Starshipហោះហើរបានឆ្ងាយជាងការសាកល្បងពីរលើកមុនក្នុងឆ្នាំ ២០២៣ ។ ក្រុមហ៊ុនតែងតែកំណត់ការបរាជ័យក្នុងអំឡុងពេលការហោះហើរសាកល្បងដំបូងទាំងនេះជាធម្មតា។ គោលដៅនៃការធ្វើតេស្តហោះហើរទាំងនេះគឺដើម្បីប្រមូលទិន្នន័យសំខាន់ៗ ដើម្បីឱ្យវិស្វករអាចត្រលប់មកវិញ និងចាប់ផ្តើមជាមួយ Starship ដោយកែលម្អវាសម្រាប់បេសកកម្មនាពេលអនាគត។

CNN

Leave a Reply

Your email address will not be published. Required fields are marked *