មីស៊ីល​នុយក្លេអ៊ែរ​ដ៏មានអនុភាព​បំផុត​របស់​រុស្ស៊ីត្រូវបានដាក់ឲ្យយោធារុស្ស៊ីប្រើប្រាស់ហើយ
Rusia Ukraine War

មីស៊ីល​នុយក្លេអ៊ែរ​ដ៏មានអនុភាព​បំផុត​របស់​រុស្ស៊ីត្រូវបានដាក់ឲ្យយោធារុស្ស៊ីប្រើប្រាស់ហើយ

​លោក Yury Borisov ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសថា មីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលជាអាវុធនុយក្លេអ៊ែរដែលមានសមត្ថភាពបំផុតរបស់រុស្ស៊ី ត្រូវបានអនុម័តសម្រាប់បំពេញកាតព្វកិច្ចហើយ ។ សព្វាវុធ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ​និងជាអាវុធធុន​ធ្ងន់​បំផុត​នៅ​ក្នុង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​រុស្ស៊ី ។ ដំណាក់កាលសាកល្បងចុងក្រោយរបស់វាត្រូវបានរាយការណ៍កាលពីឆ្នាំមុន ។

មីស៊ីលនេះត្រូវបានប៉ាន់ប្រមាណថា អាចធ្វើដំណើរបានយ៉ាងហោចណាស់ ១១,០០០ គីឡូម៉ែត្រដែលអាចផ្ទុកបន្ទុកមានទម្ងន់ប្រហែល ១០ តោន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសរសើរ Sarmat ថាមានសមត្ថភាពខ្ពស់ក្នុងការកម្ចាត់ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល ជាពិសេសព្រោះវាអាចបាញ់បានតាមទិសដៅផ្សេងៗ ។ ​

RT

Leave a Reply

Your email address will not be published. Required fields are marked *