កូរ៉េខាងជើងនិយាយថា ខ្លួនបានក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងបានហាត់សមការកាន់កាប់ទឹកដីកូរ៉េខាងត្បូង
Asia

កូរ៉េខាងជើងនិយាយថា ខ្លួនបានក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង និងបានហាត់សមការកាន់កាប់ទឹកដីកូរ៉េខាងត្បូង

កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់មីស៊ីលចុងក្រោយបំផុតរបស់ខ្លួននោះជាការក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង ហើយថាខ្លួនក៏កំពុងហាត់សមផងដែរអំពីការកាន់កាប់ទឹកដីរបស់គូប្រជែងរបស់ខ្លួនក្នុងករណីមានជម្លោះ ។

កន្លងមកទីក្រុងព្យុងយ៉ាងធ្លាប់បានសាកល្បងកាំជ្រួចដែលមានសមត្ថភាពនុយក្លេអ៊ែរ និងបានពិពណ៌នាអំពីរបៀបដែលប្រទេសនេះនឹងប្រើប្រាស់វានៅក្នុងសង្គ្រាមដ៏មានសក្តានុពលជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាម់េរិក ប៉ុន្តែការលាតត្រដាងរបស់កូរ៉េខាងជើងអំពីផែនការសង្គ្រាមលម្អិតបានអះអាងសារជាថ្មីអំពីគោលលទ្ធិនុយក្លេអ៊ែរដ៏ខ្លាំងក្លា ដើម្បីបំភិតបំភ័យគូប្រជែងរបស់ខ្លួន ។ កូរ៉ខាងជើងបាននិយាយថា សមយុទ្ធយោធាកូរ៉េខាងត្បូង-អាម៉េរិកត្រូវបានចាត់ទុកថាជាការគំរាមកំហែងសន្តិសុខដ៏សំខាន់ ។

យោធារបស់ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរគ្រាប់ពីពីក្រុងព្យុងយ៉ាងកាលពីយប់ថ្ងៃពុធ ដើម្បីអនុវត្តការវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងអាកាសយានដ្ឋានប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA ។

កូរ៉េខាងជើងបាននិយាយថា ការសាកល្បងកាំជ្រួចរបស់ខ្លួនគឺជាការឆ្លើយតបទៅនឹងការហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាម៉េរិកសម្រាប់ការហ្វឹកហ្វឺនតាមអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ។
យោងតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង និងជប៉ុន កាំជ្រួចរបស់កូរ៉េខាងជើងរយៈចម្ងាយខ្លីទាំងពីរបានធ្វើដំណើរក្នុងចម្ងាយពី ៣៦០ទៅ៤០០ គីឡូម៉ែត្រនៅរយៈកម្ពស់អតិបរមា ៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន ។ .

AP

Leave a Reply

Your email address will not be published. Required fields are marked *