ថៃនឹងទទួលរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោកធំៗចំនួនពីរ បន្ទាប់ពីខកខានមិនអាចរៀបចំការប្រគុំតន្រ្តីរបស់ Taylor Swift
Asia Tourism

ថៃនឹងទទួលរៀបចំព្រឹត្តិការណ៍តន្ត្រីលំដាប់ពិភពលោកធំៗចំនួនពីរ បន្ទាប់ពីខកខានមិនអាចរៀបចំការប្រគុំតន្រ្តីរបស់ Taylor Swift

បន្ទាប់ពីខកខានក្លាយជាទាំងរៀបចំការប្រគុំតន្រ្តីដំណើរទេសចរណ៍ពិភពលោករបស់ Taylor Swift ប្រទេសថៃបានចុះកិច្ចព្រមព្រៀងរៀបចំពិធីតន្ត្រី Summer Sonic និង Tomorrowland ដែលព្រឹត្តិការណ៍ធំៗទាំង២នេះនឹងជំរុញទេសចរណ៍នឹងជំរុញសេដ្ឋកិច្ចកាន់តែធំសម្បើមថែមទៀតដល់ប្រទេសថៃ

Summer Sonic នឹងមកអាស៊ីអាគ្នេយ៍ជាលើកដំបូងនៅក្នុងការបណ្តាក់ទុនទីពីររបស់ខ្លួននៅខាងក្រៅប្រទេសជប៉ុនជាមួយនឹងកាលបរិច្ឆេទកំណត់សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែសីហានៅទីក្រុងបាងកក ។ ខណៈ Tomorrowland នឹងធ្វើឡើងក្នុងឆ្នាំ ២០២៦ ។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីទាំង២ នេះសុទ្ធតែជាកម្មវិធីធំលំដាប់ពិភពលោក ។ ក្រៅពីនេះថៃក៏បាននឹងកំពុងពិភាក្សាជាមួយអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួនអំពីលទ្ធភាពនៃការធ្វើជាម្ចាស់ផ្ទះនៅក្នុងប្រទេសថៃ រួមមាន Formula One Group, Formula E ដែលព្រឹត្តិការណ៍ប្រណាំងរថយន្ត និងពិព័រណ៍គំនូរ Art Basel ។

ឧស្សាហកម្មទេសចរណ៍ជាវិស័យដ៏សំខាន់របស់ប្រទេសថៃមានចំនួន ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ។ នៅឆ្នាំនេះ ប្រទេសនេះមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរបរទេសពី ៣៥ ទៅ ៤០ លាននាក់ ។

Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *