ថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ាន ដែល“ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា”អាចរៀបការបានដោយស្របច្បាប់
Asia

ថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ាន ដែល“ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា”អាចរៀបការបានដោយស្របច្បាប់

​សភាថៃនៅថ្ងៃពុធទី ២៧ មីនានេះបានអនុម័តច្បាប់មួយដែលនឹងទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា ដោយធ្វើឱ្យថៃក្លាយជាប្រជាជាតិអាស៊ីអាគ្នេយ៍ដំបូងគេដែលទទួលសិទ្ធិស្របច្បាប់សម្រាប់អាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា និងស្ត្រីស្រឡាញ់ភេទដូចគ្នា ។

សភាតំណាងរាស្រ្តដែលមានសមាជិក ៥០០ នាក់បានបោះឆ្នោតអនុម័តនូវអ្វីដែលគេហៅថា “សមភាពអាពាហ៍ពិពាហ៍” វិសោធនកម្មបច្ចេកទេសនៃក្រមរដ្ឋប្បវេណី និងពាណិជ្ជកម្ម ។ សមាជិកសភាចំនួន ៤០០ នាក់បានគាំទ្រច្បាប់នេះ ខណៈដែល ១០ នាក់បានជំទាស់ ហើយសមាជិក ៥ នាក់មិនបោះឆ្នោតបន្ទាប់ពីការជជែកដេញដោលជិតបួនម៉ោង ។

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវអនុម័តការដោយព្រឹទ្ធសភា និងអនុម័តដោយព្រះមហាក្សត្រ ។ បន្ទាប់មកវានឹងត្រូវបានបោះពុម្ពនៅក្នុងព្រះរាជក្រឹត្សហើយចូលជាធរមាន ១២០ ថ្ងៃក្រោយ។ ដំណើរការនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅមុនដំណាច់ឆ្នាំនេះ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *