ក្រុមហ៊ុនរថយន្តចិន BYD បានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញ ៨០% ក្នុងឆ្នាំ២០២៣ ក្រោយក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលវ៉ាដាច់ក្រុមហ៊ុន Tesla
Business China

ក្រុមហ៊ុនរថយន្តចិន BYD បានរាយការណ៍ពីការកើនឡើងប្រាក់ចំណេញ ៨០% ក្នុងឆ្នាំ២០២៣ ក្រោយក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីកំពូលវ៉ាដាច់ក្រុមហ៊ុន Tesla

​BYD បានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណេញច្រើនជាង ៨០% នៅក្នុងឆ្នាំ ២០២៣ ក្រោយបានក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីកំពូលរបស់ពិភពលោកដោយទាញទម្លាក់ Tesla ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយកាលពីថ្ងៃអង្គារថា ប្រាក់ចំណេញក្នុង ២០២៣ទាំងមូលបានកើនឡើងជិតទ្វេដងដល់ ៤,២ ពាន់លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ។

BYD បានកត់សម្គាល់ថា ដំណើរការលក់នៅ​ខាងក្រៅប្រទេសមានភាពស្មុគស្មាញខ្លាំង ដោយលើកឡើងពីកម្រិតអតិផរណាខ្ពស់នៅទូទាំងពិភពលោក និងការធ្លាក់ចុះនៃកំណើននៅក្នុងសេដ្ឋកិច្ចសំខាន់ៗភាគច្រើន។

BYD បានវ៉ាដាច់ក្រុមហ៊ុន Tesla ក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនីកំពូលទូទាំងពិភពលោកក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ២០២៣ ។ BYD បានលក់រថយន្តអគ្គិសនីថ្មីចំនួន ៥២៥,៤០៩ គ្រឿង ក្នុងអំឡុងពេលនោះ ធៀបនឹង ៤៨៤,៥០៧ គ្រឿងរបស់ក្រុមហ៊ុន Tesla ។ ក្នុងឆ្នាំ ២០២៣ ទាំងមូល BYD បានលក់រថយន្តចំនួន ៣,០២ លានគ្រឿងនៅទូទាំងពិភពលោក កើនឡើង ៦២% ធៀបពីឆ្នាំ ២០២២។ តួលេខនោះរួមមានរថយន្ត Plug-in hybrid ចំនួន ១,៤៤ លានគ្រឿងផងដែរ ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *