ជប៉ុន ហូឡង់ ចូលរួមជាមួយអាម៉េរិកក្នុងការដាក់គំនាបលើឧស្សាហកម្មបន្ទះឈីបរបស់ចិន
Business World

ជប៉ុន ហូឡង់ ចូលរួមជាមួយអាម៉េរិកក្នុងការដាក់គំនាបលើឧស្សាហកម្មបន្ទះឈីបរបស់ចិន

Bloomberg News បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន និងហូឡង់នឹងចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការអនុវត្តការត្រួតពិនិត្យការនាំចេញលើឧបករណ៍ផលិត semiconductor ទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗនេះ។ ដោយរបាយការណ៍នេះបាននិយាយថា កិច្ចចរចាត្រីភាគីគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃសុក្រ ដែលបានលើកឡើងដោយមនុស្សដែលបានដឹងពីបញ្ហានេះ។

ដោយ ប្រទេសហូឡង់នឹងបន្ថែមការរឹតបន្តឹងលើក្រុមហ៊ុន ASML Holding NV នៅក្នុងការផ្លាស់ប្តូរដែលនឹងរារាំងការលក់ម៉ាស៊ីនដែលមានសារៈសំខាន់ក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួនទៅកាន់បរទេសចិន ចំណែកប្រទេសជប៉ុននឹងកំណត់កម្រិតស្រដៀងគ្នានេះលើក្រុមហ៊ុន Nikon Corpផងដែ រ។ហើយប្រភពមួយចំនួនបានប្រាប់សារព័ត៌មានថា កិច្ចព្រមព្រៀងរវាងមន្ត្រីហូឡង់ និងអាម៉េរិកអាចនឹងបញ្ចប់នៅចុងខែនេះ ខណៈដែលតំណាងមកពីប្រទេសទាំងពីរនឹងជួបគ្នានៅថ្ងៃសុក្រនេះនៅទីក្រុងវ៉ាស៊ីនតោន ។

Source: CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *