សេដ្ឋកិច្ចអាម៉េរិកមានការកើនឡើងយឺតនៅក្នុង2022
Economic USA

សេដ្ឋកិច្ចអាម៉េរិកមានការកើនឡើងយឺតនៅក្នុង2022

ក្រសួងពាណិជ្ជកម្មអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (26 មករា) ថា សេដ្ឋកិច្ចអាម៉េរិកបានកើនឡើងក្នុងល្បឿនយឺតនៅឆ្នាំ 2022 ប៉ុន្តែបានដំណើរការល្អប្រសើរជាងការរំពឹងទុកនៅក្នុងខែចុងក្រោយនៃឆ្នាំមុននេះ ។ សកម្មភាពសេដ្ឋកិច្ចបាននឹងកំពុងមានកម្រិតមធ្យម ខណៈដែលធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់កម្ចីគោលចំនួន 7 ដងកាលពីឆ្នាំមុន ក្នុងក្តីសង្ឃឹមនៃតម្រូវការដ៏ប្រញាប់ និងការរក្សាតម្លៃឡើងវិញនៅពេលដែលអតិផរណាបានកើនឡើង ។

ចំណែកឯ វិស័យអចលនទ្រព្យក៏បានធ្លាក់ចុះដោយសារតែមានការធ្លាក់ចុះនៃការផលិត និងការលក់រាយនោះ។ ហើយបើយោងតាមទិន្នន័យរបស់នាយកដ្ឋានពាណិជ្ជកម្ម ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះបានកើនឡើង 2.1 ភាគរយសម្រាប់ឆ្នាំ 2022 ធ្លាក់ចុះពីតួលេខក្នុងឆ្នាំ 2021 ។នាយកដ្ឋានក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការកើនឡើងនៃផលិតផលក្នុងស្រុកសរុបពិតប្រាកដក្នុងឆ្នាំ 2022 បានឆ្លុះបញ្ចាំងជាចម្បងលើការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ការនាំចេញ និងទម្រង់នៃការវិនិយោគមួយចំនួនផងដែរ។

គួរឱ្យដែរថា សម្រាប់រយៈពេលពីខែតុលាដល់ខែធ្នូ ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាម៉េរិក កើនឡើងលើសពីការរំពឹងទុកក្នុងអត្រាប្រចាំឆ្នាំ 2.9 ភាគរយ ។ ដែលនេះទាបជាងបន្តិចនៃការកើនឡើង 3.2 ភាគរយនៅក្នុងត្រីមាសទី 3 កាលពីឆ្នាំមុន ហើយជាកំណើនត្រីមាសទីពីរជាប់ៗគ្នា ។

Source: CNA

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *