ក្រុមហ៊ុនផលិតអាវុធអាម៉េរិក Lockheed Martin ត្រៀមខ្លួនរួចជាស្រេចក្នុងការលក់យន្តហោះចម្បាំង F-16 ដល់ប្រទេសណាដែលត្រៀមផ្តល់ឲ្យទីក្រុងគៀវនូវយន្តហោះចម្បាំងប្រភេទនេះ
War

ក្រុមហ៊ុនផលិតអាវុធអាម៉េរិក Lockheed Martin ត្រៀមខ្លួនរួចជាស្រេចក្នុងការលក់យន្តហោះចម្បាំង F-16 ដល់ប្រទេសណាដែលត្រៀមផ្តល់ឲ្យទីក្រុងគៀវនូវយន្តហោះចម្បាំងប្រភេទនេះ

​ប្រទេសណាដែលត្រៀមផ្តល់ឲ្យទីក្រុងគៀវនូវយន្តហោះចម្បាំង F-16 នឹងមិនមានការខ្វះខាតក្នុងការផ្គត់ផ្គង់នោះទេ ក្រុមហ៊ុនផលិតអាវុធកំពូលរបស់សហរដ្ឋអាម៉េរិក Lockheed Martin បានស្នើដោយបញ្ជាក់ថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការថ្មីណាមួយ ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃពុធ ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតអាវុធ លោក Frank St. John បាននិយាយថា មាន “ការសន្ទនាជាច្រើនអំពីការផ្ទេរ F-16 របស់ភាគីទីបី” ដែលមានន័យថាប្រទេសដែលមានបំណងចង់ទិញហើយបន្ទាប់មកនាំចេញ​យន្តហោះអាម៉េរិករបស់ពួកគេទៅកាន់អ៊ុយក្រែន ។

ទោះបីជាក្រុមហ៊ុន Lockheed មិនបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចពិភាក្សាណាមួយទាក់ទងនឹងការចែកចាយយន្តហោះយោធាដ៏មានសក្តានុពលទៅកាន់ទីក្រុងគៀវក៏ដោយ ប៉ុន្តែលោក St. John បាននិយាយថា ក្រុមហ៊ុនរបស់គាត់ទោះជាយ៉ាងណាក៏គ្រោងនឹងបង្កើនការផលិតយន្តហោះចម្បាំង ដើម្បីឈានទៅដល់ចំណុចដែលវានឹងអាចបំពេញបន្ថែមបានយ៉ាងពេញលេញដល់ប្រទេសដែលជ្រើសរើសធ្វើការផ្ទេរភាគីទីបី ដើម្បីជួយដោះស្រាយជម្លោះបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់បានប្រកាសក្នុងសប្តាហ៍នេះថា ពួកគេនឹងបញ្ជូនរថក្រោះធុនធ្ងន់របស់ពួកគេទៅកាន់អ៊ុយក្រែន ។ ការផ្លាស់ប្តូរនេះបានបន្តការពិភាក្សាអំពីការផ្ទេរសព្វាវុធផ្សេងទៀត ខណៈដែលទីក្រុងគៀវបានអះអាងឡើងវិញនូវការទាមទាររបស់ខ្លួនសម្រាប់មីស៊ីល និងយន្តហោះយោធាបន្ថែមទៀត។

ប្រភព ៖ Financial Times

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *